The Phnom Penh Post Search

Search form

​តូតាល់​ និង​​​ស៊ីប៉ា ​បន្ត​ភាព​ជា​ដៃ​គូ​ស្តីពី​ «សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ និង​ការ​អាន»

Content image - Phnom Penh Post
សិស្សានុសិស្ស​កំពុង​ស្ដាប់​គ្រូ​ពន្យល់​ពី​ការ​ធ្វើ​ចរាចរណ៍​។

​តូតាល់​ និង​​​ស៊ីប៉ា ​បន្ត​ភាព​ជា​ដៃ​គូ​ស្តីពី​ «សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ និង​ការ​អាន»

ភ្នំពេញៈ ក្រុមហ៊ុន​តូតាល់​កម្ពុជា និង​អង្គការ​ស៊ីប៉ា​ បាន​បន្ត​ភាព​ជាដៃគូ​ ផ្សព្វ​ផ្សាយ​ចំណេះដឹង​ដល់​សិស្សា​នុសិស្ស និង​ប្រជាពលរដ្ឋ​ពី​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក​នៅ​តាម​ភូមិ​ អនុវិទ្យា​ល័យ​ និង ​វិទ្យា​ល័យ​ នៅ​រាជ​ធានី​ភ្នំពេញ ខេត្ត​កណ្តាល​ កំពង់ស្ពឺ​ និង​តាកែវទៀត។ នេះ​បើ​តាម​កា​ឲ្យ​ដឹងក្នុង​ពិធីបើក​យុទ្ធនាការ​អប់រំ​លើកទី ២ ​ស្តីពី «វិថី​ឆ្ពោះ​ទៅ​កាន់​សុវត្ថិ​ភាព​» ព្រឹក​​ថ្ងៃ​ពុធ​​នេះ។

យុទ្ធនា​ការ​អប់រំ​លើកទី ២ នេះ នឹង​ត្រូវ​អនុវត្ត នៅ​ក្នុង​សាលា​រៀន​ចំនួន ​២៤​ និង​ភូមិ​ចំនួន ​២០​ ដែល​មាន​អ្នក​ទទួល​ផល​ជាង ​៦ ០០០ នាក់​ (កុមារ​ សិស្សា​នុសិស្ស​ និង​យុវជន​)​ តាម​រយៈ​បណ្ណា​ល័យ​ចល័ត ​«សុវត្ថិភាព»​។

លោក ​ហុក ​សុទ្ធិ នាយកអង្គការស៊ីប៉ា បាន​ថ្លែង​​ថា បណ្ណា​ល័យ​ចល័ត​ នេះ​មាន​គោល​បំណង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ការអាន​នៅ​ក្នុង​តំបន់​គោល​ដៅ​ និង​រៀប​ចំសកម្ម​ភាព​លើក​កម្ពស់​ការ​យល់​ដឹង​ពីសុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​នៅ​ក្នុង​តំបន់​ផ្សេងៗ​របស់​បណ្ណា​ល័យ​ចល័ត​អង្គ​ការ​ស៊ីប៉ា​ទាំង ៨​។

លោក​​បន្ដថា៖ «ស៊ីប៉ា​ នឹង​ធ្វើ​ការ​ជាមួយ​ក្រុម​ហ៊ុន​តូតាល់​កម្ពុជា​ និង​ដៃគូ​ផ្សេងៗ ​ដើម្បី​រៀប​ចំកម្ម​វិធី «សប្តាហ៍​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​» ​នៅខែ វិច្ឆិកា ផងដែរ» ។

ក្រុមហ៊ុន​តូតាល់​ និង​អង្គការ​ស៊ីប៉ា​បាន​ធ្វើការ​ជាមួយ​គ្នា​តាំងពី​ឆ្នាំ ​២០១៦​ ស្រប​ពេល​ជា​មួយ​ការ​សម្ពោធ​យុទ្ធ​នាការ​អប់រំ​លើក​ទី ១ ​ស្តីពី ​«វិថី​ឆ្ពោះ​ទៅ​កាន់​សុវត្ថិ​ភាព​» ជាមួយ​នឹង​ការ​គាំទ្រ​ពីមន្ទីរ​អប់រំ ​យុវជន ​និង​កីឡា។

លោក Asif IQBAL អគ្គនាយក​ក្រុមហ៊ុន Total Cambodia​ បាន​ថ្លែង​ ថា៖ «តាម​រយៈ​ភាព​ជាដៃគូ​ជាមួយ​អង្គការ​ស៊ីប៉ា​រយៈ​ពេល ​៤ ឆ្នាំ​នេះ​ ពួក​យើង​សង្ឃឹម​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ការ​បើក​បរ​មិន​គោរព​ច្បាប់​ និង​បន្ត​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​»។

យោង​តាម​ទិន្ន​ន័យ​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​កន្លះ​ឆ្នាំ​ដំបូង​នេះ​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ​១៨៨៣ ករណី​ ដែល​កើន​ឡើង​ ០,៨% បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​មុន​។ ​នេះបង្ហាញ​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​នៅ​តែ​ជា​បុព្វ​ហេតុ​ចម្បង​​នៃការ​ស្លាប់​នៅ​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។