The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តោះ​ទៅ​ពិព័រណ៍​វិទ្យាសាស្ត្រ​នៅ​កោះពេជ្រ​ថ្ងៃ​សៅរ៍-អាទិត្យ​ស្អែកនេះ​

តោះ​ទៅ​ពិព័រណ៍​វិទ្យាសាស្ត្រ​នៅ​កោះពេជ្រ​ថ្ងៃ​សៅរ៍-អាទិត្យ​ស្អែកនេះ​

Content image - Phnom Penh Post

តោះ​ទៅ​ពិព័រណ៍​វិទ្យាសាស្ត្រ​នៅ​កោះពេជ្រ​ថ្ងៃ​សៅរ៍-អាទិត្យ​ស្អែកនេះ​

ភ្នំពេញ៖ មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​លើកទី១៣ ​នឹង​ចាប់ផ្ដើម​នាថ្ងៃ​សៅរ៍-អាទិត្យ (២៩-៣០​) ស្អែក​​នេះ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ អាគារ A B និង C ចាប់​ពី​ម៉ោង៩ព្រឹក ដល់​ម៉ោង៦ល្ងាច ។

ពិព័រណ៍​វិទ្យា​សាស្ត្រ​កម្ពុជា​លើកទី១៣​នេះ ធ្វើ​ឡើង​ដើម្បី ផលិត​ និង​បង្ហាញ ​ជា​ពិសេស​ចំណាប់​អារម្មណ៍​នៅ​ក្នុង​មហោស្រព ​ដែលពោរ​ពេញ​ដោយ​ការ​អប់រំ​នៅ​ក្នុង​ប្រទេស​ ហើយ​ជាកត្តា​ជួយ​ជំរុញ​យុវជន​កម្ពុជា​ ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ និង​បន្ត​អាជីព​លើ​ជំនាញ​ វិទ្យា​សាស្ត្រ ​បច្ចេកវិទ្យា ​វិស្វកម្ម ​និង គណិតវិទ្យា (STEM)។

លោក សេង រតនា នុប្រធាន​អង្គការ​ពិព័ណ៌វិទ្យា​សាស្រ្ដ​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ LIFT ឲ្យ​ដឹង​ថា​ ព្រឹត្ដិការណ៍​នេះ មាន​សិស្សា​នុសិស្ស ​មកពីប្រទេស​ផ្សេងៗ​គ្នា​ជាច្រើន​ មកធ្វើ​បទ​បង្ហាញ​ និង​ចែក​រំលែក​បទ​ពិសោធន៍​ដែល​ពួក​គេ​ ទើប​តែរក​ឃើញ​ថ្មីៗ​លើ​មុខវិជ្ជា ​STEM ​។

ព្រឹត្ដិការ​នេះ ក៏​មាន​វាគ្មិន​ម្នាក់ គឺ​លោក​បណ្ឌិត Sheikh Muszaphar Shukor អវកាស​យានិក​ ជន​ជាតិ​ម៉ា​ឡេស៊ី​មក​ចូលរួម​ចែក​រំលែក​បទពិសោធន៍​ នាថ្ងៃសៅរ៍ ​វេលាម៉ោង​ ២:០០រសៀល ​ផងដែរ​។

លោក​ Sheikh Muszaphar Shukor នឹង​ជជែក​ពិភាក្សា​ពីបទ​ពិសោធន៍​របស់​លោក​នៅ​ក្នុង​ដំណើរ​លើ​លំ​ហ​អាកាស​ និង​ការស្រាវ​ជ្រាវ​ផ្សេងៗ​ទៀត​នៅ​ក្នុង​យាន​អវកាស​។​ការ​បង្ហាញ​ផ្ទាល់នេះ​នឹង​នាំមក​នូវ​ការ​សាក​ល្បង​ លើវេទិកា​ ព្រម​ទាំង​មាន​ភាព​ភ្ញាក់​ផ្អើល​ផ្សេងៗ​ ជា​បន្ត​បន្ទាប់​ទៀត​។​ សិស្ស-​និស្សិត​ និង សាធា​រណ​ជន​អាច​ចូល​រួម​ទស្សនា​មហោ​ស្រព​នេះ​ដោយសេរី​​ឥត​បង់ថៃ្ល ៕

អត្ថបទគួរចាប់អារម្មណ៍