The Phnom Penh Post Search

Search form

ផ្សារ​រាត្រី​កុងតឺន័រ ស្វាគមន៍​យុវវ័យ​ចង់​ភ្លក់​រសជាតិ​ចម្រុះ​សាសន៍

Content image - Phnom Penh Post
ទិដ្ឋភាព​ផ្សាររាត្រី​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ។ Sahiba Chawdhary

ផ្សារ​រាត្រី​កុងតឺន័រ ស្វាគមន៍​យុវវ័យ​ចង់​ភ្លក់​រសជាតិ​ចម្រុះ​សាសន៍

ភ្នំពេញ: នៅ​ទីផ្សារ​រាត្រី​ថ្មី​បំផុត​មួយ នៅ​ក្នុង​ក្រុង​ភ្នំពេញ រង្គសាល ភោជនីយដ្ឋាន និង​ហាង​នានា សុទ្ធ​តែ បាន​តាំង​ទី​នៅ​ក្នុង​ទូ​កុងតឺន័រ​ដឹក​ទំនិញ ដែល​អាច​ជា​គោលដៅ​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​ក្រុម​យុវវ័យ។

លោក ញួង សារុន ជា​ម្ចាស់​ភោជនីយដ្ឋានអាហារ​ជប៉ុន​មួយ​ដែល​ស្ថិត​នៅ​ក្នុងជួរនៃ​កន្លែង​ទទួលទានភេសជ្ជៈ និង​ភោជនីយដ្ឋាន​មួយ បាន​ថ្លែង​ ខណៈ​កំពុង​តែ​ធ្វើការ​តុបតែង​នៅ​ក្នុង​ហាងជាមួយជក់​ផាត និង​ថ្នាំពណ៌ថា ​លោក​យល់​ថា ទីតាំង​នេះ ​នឹង​ក្លាយ​ជា​កន្លែង​មាន​ប្រជាប្រិយ​ភាព​មួយ​សម្រាប់​ប្រជាជន។

លោក​និយាយថា៖ «នៅទីនេះ​មាន​ខ្យល់​បរិសុទ្ធ​បក់​ពី​ខាង​ទន្លេ។ យើង​រំពឹង​នឹង​មាន​ភ្ញៀវ​ក្នុង​ស្រុក​មក​លេង​ច្រើន ក៏​ប៉ុន្តែ​នៅ​ពេល​ខាង​មុខ អាច​នឹង​មាន​ភ្ញៀវ​ទេសចរ​ បរទេស ​មក​លេង​តាម​រយៈ​ក្រុម​ហ៊ុន​ទេស​ចរណ៍»។

មាន​ក្រុម​តន្រ្តី​កំពុង​ប្រគុំ​ភ្លេង​លើ​ឆាក​ចំនួនបី ខណៈ​មនុស្ស​ជា​ច្រើន​កំពុង​តែ​អង្គុយ​នៅ​តាម​តុ ដើម្បី​ភ្លក់​រសជាតិ​អាហារ​ប្លែក​នានា​ដូចជា មី​រ៉ាមែនជប៉ុន ម្ហូប​កូរ៉េ និង​ពីហ្សាជា​ដើម។

ស្រប​ពេល​ដែល ​អាជីករ​ជា​ច្រើន​បាន​ចាប់​ផ្តើម​បើក​លក់​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន​មួយ​ទៀត​មក​ លោក ស្រី ចាន់ថន ប្រធាន​ក្រុមហ៊ុន Jet’s Group បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ក្រុមហ៊ុន​របស់​លោក​បាន​វិនិយោគ​ទុន ៤០ ម៉ឺន​ដុល្លារ​ទៅ​ក្នុង​ផ្សារ​ដែលមាន​ស្តង់​ចំនួន ២២៤ នេះ។

ផ្សារ​រាត្រី​កុងតឺន័រ ស្វាគមន៍​យុវវ័យ​ចង់​ភ្លក់​រសជាតិ​ចម្រុះ​សាសន៍

ដោយ​ផ្អែក​ទៅ​លើគំនិតធ្វើពាណិជ្ជកម្ម​ដ៏​មាន​ប្រជាប្រិយភាពនៅ​ប្រទេស​ថៃ​ ទស្សនវិស័យ​របស់​ក្រុមហ៊ុន Jet’s Group រួមមាន​ការ​បង្កើតហាង និង​ភោជនីយដ្ឋាន​ជា​ច្រើន​ជួរ ដោយប្រើប្រាស់​កុងតឺន័រ​ដឹកទំនិញ​ជំនួស​ឲ្យ​ការ​សាង់​សង់​ជា​ស្តង់ ព្រម​ទាំង​មាន​កន្លែង​អង្គុយ​លើ​ដំបូង​ផង​ដែរ។

កញ្ញា លី វួចលាន ដែល​កំពុង​តែ​រៀប​ចំ​អីវ៉ាន​នៅ​ក្នុង​ស្តង់​លក់​ខោអាវ​របស់​នាង​បាន​និយាយថា៖​«គំនិត​រចនា​នេះ​ពិត​ជា​អស្ចារ្យណាស់។ កន្លែង​នេះ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដោយ​សារ​តែ​វា​ជា​កន្លែង​ទីមួយ​នៅ​កម្ពុជា ប្រកប​ដោយ​​គំនិត​ច្នៃ​ប្រឌិត»។

ក្រុមអាជីវករ​បាន​តុបតែង​ទូកុងតឺន័រ​​ជា​ស្តង់​លក់​របស់​ខ្លួន​តាម​គំនិតរបស់​ពួកគាត់។

នៅ​បារនីយដ្ឋាន Rama ដែល​មានប្រវែង​បី​ម៉ែត្រ ស្ថិត​នៅ​ជ្រុងជួរ​នៃ​បណ្តា​ភោជនីយដ្ឋាន​មួយ ម្ចាស់របស់​វា គឺ អ្នកនាង Linna Boren បាន​ដាក់តាំង​នូវរូបថត​របស់​អ្នក​ចម្រៀងកម្ពុជា​ជំនាន់ទសវត្សទី ៥០ និង ៦០ ក៏​ដូចជា​រូបភាព​ទង់ជាតិ​កម្ពុជា​ក្នុង​សម័យ​នានានៃ​ប្រវត្តិ​សាស្រ្ត​កម្ពុជា។

អ្នកនាង Boren ដែល​ជា​ម្ចាស់​រង្គសាល​មួយ​ទៀត​នៅ​សៀមរាប​ផង​ដែរនោះ បាន​ថ្លែងថា៖ ​«ហាង​របស់​ខ្ញុំ​ទាំង​អស់​ត្រូវ​តែ​រម្លឹក​អតិថិជន​រាល់​គ្នា​ពី​ប្រវត្តិ​សាស្រ្ត​របស់​ប្រទេស​នេះ»។

នៅហាង Numtok ជា​អាហារដ្ឋានគុយទាវ​ទូកថៃ​តូច​មួយ អ្នកនាង Roxy Leak ជា​ម្ចាស់​បាន​បញ្ចេញ​អស់​ពី​សមត្ថភាព​នូវ​ការ​តុបតែង​រចនា​របស់​ខ្លួន។ នៅជាប់​ជញ្ជាំង​មាន​ធ្នើ​ដែល​នៅលើ​នោះ​មាន​ដាក់​តាំងគ្រឿង​ផ្សំ​ដែល​ខ្លួន​ប្រើប្រាស់ ហើយ​នៅ​ជាន់​ខាង​លើ មាន​តុ​អង្គុយ​ធ្វើ​ពីកង់​ឡាន​មួយ ដែល​នាងបាន​ធ្វើ​ដោយ​ខ្លួន​ឯង។

កំពុង​អង្គុយ​នៅ​តុមួយ​ស្ថិត​ជិត​ជ្រុងអាហារដ្ឋាន Numtok យុវជន សុទ្ធី សុភត្រា បាន​មក​ផ្សារ​នេះ​ដើម្បី​មក​លេង​មិត្ត​ភក្តិ​មួយ​ចំនួន​ដែល​បាន​បើក​ហាង​មួយ​នៅ​ទីនេះ។ រូបគេ​ពេញចិត្ត​នឹង​ការ​ដែល​ផ្សារ​រាត្រី​នេះ​នៅជិត​ផ្សារ​ទំនើប Aeon និង​បណ្តុំ​ក្លិប​កម្សាន្ត​ជា​ច្រើន​ដែល​ស្ថិត​នៅ​លើ​បណ្តោយ​មហាវិថី​សុធារស។

ផ្សារ​រាត្រីកុងតឺន័រ​នេះ​ស្ថិត​នៅ​លើផ្លូវអគារ​រដ្ឋសភា ជិត​ផ្លូវលេខ ៧៨។ មាន​បើក​រាល់​ថ្ងៃ​ពី​ម៉ោង ៤ ល្ងាច ដល់​ម៉ោង ១១ យប់ ក៏​ប៉ុន្តែ​ម៉ោង​បើក​យូរជាង​នេះនឹង​ត្រូវ​បាន​គេ​សម្រេច​នៅ​ពេល​ឆាប់ៗ​នេះ​សម្រាប់​ចុង​សប្តាហ៍៕James Reddick/TN

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​