ក្រុង​ការ៉ាជី: ដោយមាន​ភ្នែក​មុត​ក្នុងការ​រំលេច​នូវ​ភាព​លម្អិត លោក ប៊ីឡាល អាស៊ីហ្វ បាន​បង្កើត​កំណត់ត្រា​ពិភពលោក​ដ៏​ចម្លែក​បំផុត ដោយ​ការ​បង្កើត​សាឡុង​ទោង​ធំ​បំផុត​ពី​ខ្មៅ​ដៃ។

លោក អាស៊ី​ហ្វ សំងំ​នៅក្នុង​បន្ទប់​នៅ​ទីក្រុង​កា​រ៉ា​ជី ភាគខាងត្បូង ដោយ​ការ​សម្អិត​សម្អាង​សម្រួច​ខ្មៅ​ដៃ​នឹង​ផ្លែ​ឡាម និង​បន្ថែម​ការ​រចនា​លម្អ​ជាមួយ​វត្ថុ​ផ្សេង។

នៅ​ខែមករា​ខាងមុខ លោក អាស៊ី​ហ្វ គ្រោង​ចុះបញ្ជី​ស្នាដៃ​របស់លោក​ទៅក្នុង​កំណត់ត្រា​ឯតទគ្គ​កម្ម​ហ្គីនណេស​ពិភពលោក។ លោក​បាន​ប្រើ​ខ្មៅ​ដៃ​រហូត​ដល់ ៣ ម៉ឺន​ដើម ដោយ​កាត់​ជា​ជាង ១០ ម៉ឺន​បំណែក។

បង្គោល​ទោង​រំលេច​រូបភាព​ខ្មៅ​ដៃ​យក្ស ខណៈ​ការ​ឌី​ហ្សា​ញ​គំនូរ​ប៉ា​ស្ដែ​ល​ចម្រុះ​ពណ៌ បាន​បង្ហាញ​ពី​រចនា​ប័ទ្ម​សិល្បៈ​ដ៏​ល្អ​ឆើត​របស់​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ ដែល​ស្រដៀង​នឹង​ការ​តុប​តែង​លើ​រថយន្ដ​ដឹក​ទំនិញ​កំពុង​ចរាចរណ៍​ពេញ​ដង​ផ្លូវ​នៃ​ប្រទេស​ប៉ាគីស្ថាន។

បំណង​បំបែក​កំណត់ត្រា​ពិភពលោក ជា​ប្រពៃណី​ប្រទេសជិតខាង​ដូចជា​ឥណ្ឌា តែ​នៅ​ប៉ាគីស្ថាន ការ​សម្រេច​គោល​ដៅ​កំណត់ត្រា​គឺជា​បំណង​ប្រាថ្នា​ចម្បង​របស់​យុវជន អាស៊ីហ្វ ដែល​ចាប់ផ្ដើម​ប្រមែ​ប្រមូល​ខ្មៅ​ដៃ​ពី​ជុំវិញ​ពិភពលោក។

លោក​បាន​ប្រាប់ថា៖ «វា​ជា​សារ​សន្ដិភាព​មួយ​ពី​ពលរដ្ឋ​ប៉ា​គី​ស្ថាន​ផ្ញើ​ដល់​បណ្ដា​ប្រទេស​ដទៃ​តាមរយៈ​ស្នាដៃ​សិល្បៈ​នេះ»៕