The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យុវ​ជន​​មួយ​ក្រុម​​ធ្វើ​​​កម្មវិធី ​បណ្ដុះ​ទម្លាប់​អាន​ដល់​កុមារ

យុវ​ជន​​មួយ​ក្រុម​​ធ្វើ​​​កម្មវិធី ​បណ្ដុះ​ទម្លាប់​អាន​ដល់​កុមារ

Content image - Phnom Penh Post

យុវ​ជន​​មួយ​ក្រុម​​ធ្វើ​​​កម្មវិធី ​បណ្ដុះ​ទម្លាប់​អាន​ដល់​កុមារ

ភ្នំពេញៈ ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ដ​នៅ​តាម​បណ្ដា សាកល​វិទ្យាល័យ ​និង​គ្រឹះស្ថាន​សិក្សា​នានា ​នៅ​ភ្នំពេញ ​បាន​រួប​រួម​គ្នា​បង្កើត​កម្ម​វិធី​សប្បុរស​ធម៌​ចែក​រំលែក​សៀវភៅ​ និង​សម្ភារៈ​សិក្សា ​តាម​រយៈ​ការទស្សនៈ​កិច្ច​សប្បុរស​ធម៌​ទៅ​កាន់​សាលា​បឋម​សិក្សា​សាមគ្គី​ខ្មែរ ​និង​សាលា​បឋម​សិក្សា​ត្រពាំង​កក់​ស្ថិត​ក្នុង​ខេត្ដ​កំពត ។

យុវជន​ កុយ ​ភិរុណ ​តំណាង​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ដ​នៃ​កម្ម​វិធី​សប្បុរស​ធម៌​នេះ​បាន​ថ្លែង​ប្រាប់ LIFT ម្សិលមិញ​ថា ​គោល​បំណង ​នៃ​ការ​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្សា​នុសិស្ស​នេះ​ គឺ​ដើម្បី​បណ្តុះ​ទម្លាប់​អាន ​ដល់​កុមារ​ឲ្យ​ចេះ​ស្រឡាញ់​ការអាន​សៀវ​ភៅ​តាំង​ពីក្មេង​ បណ្តុះ​វប្បធម៌​ចែក​រំលែក​ក្នុង​សង្គម​ និង​លើក​ទឹក​ចិត្ត​ដល់​យុវជន​ឲ្យចេះ​ ចូល​រួម​ការងារ​សង្គម​ និង​បរិច្ចាគ​សម្ភារៈ​សិក្សា​ដល់​សិស្សា​នុសិស្ស​នៅ​ជន​បទ​ ។

លោក​បន្ត​ថា ​សាលា​បឋមសិក្សា​សាមគ្គី​ខ្មែរ​ និង​ សាលា​បឋម​សិក្សា​ត្រពាំង​កក់ ​ដែល​ស្ថិត​នៅភូមិ​កូន​សត្វ​ ឃុំកូន​សត្វ​ ស្រុក​ទឹកឈូ​ ខេត្ត​កំពត​នេះ ​ជា​សាលា​រៀន​នៅ​ទីជន​បទ ​មាន​សិស្សា​នុសិស្ស​ចំនួន ២២៩ នាក់​ ប៉ុន្ដែ​មិន​មាន​បណ្ណាល័យ​សម្រាប់​ឲ្យ​ពួកគេ​អាច​អាន​ទេ។​ ដូច្នេះ​កម្ម​វិធី​នេះ​ពួកយើង​អាច​ចូល​រួម​ចំណែក​ផ្ដល់​សៀវ​ភៅ​សិក្សា​មួយ​ចំនួន​ក្រៅ​ពី​សៀវ​ភៅ​របស់​ក្រសួង​ ដើម្បី​ឲ្យ​ពួក​គេ​បាន​សិក្សា» ។

ភិរុណ ​បាន​ឲ្យ​ដឹង​ថា ​យុវ​ជន​ស្ម័គ្រ​ចិត្ដ​នឹង​ត្រូវ​ចូល​រួម​ការ​ប្រជុំ​ក្រុម​ រកម្ចាស់​ឧបត្ថ​មក​ម្មវិធី ​ជាមួយ​ក្រុម​ស្នូល​រក​សម្ភារៈ​សិក្សា​តាម​បណ្តាញ​សង្គម​ និង​តាម​សកល​វិទ្យាល័យ​ដោយ​ត្រូវ​បែង​ចែក​យុវ​ជន​ក្នុង​ការ​គ្រប់​គ្រង​កម្ម​វិធី​ដំណើរ​ទស្សន​កិច្ច​សម្បុរស​ធម៌​ទុក​ជា​មុន ។

យុវជន​តំណាង​ក្រុម​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​យុវជន​ស្ម័គ្រ​ចិត្ត​នឹង​ទទួល​បាន​វិញ្ញ​បនប័ត្រ១​សន្លឹក និង​អាច​ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង​កម្មវិធី​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្សា​នុសិស្ស​ និង​អាហារ​ពេល​ព្រឹក​ និង​ពេល​ថ្ងៃ​ ទឹក​សុទ្ធ ១​ ដប់ធំ​ ការ​ដើរ​កម្សាន្ត​នៅ​រមណី​ដ្ឋាន​ចម្ការ​ម្រេច​កំពត​ និង​បន្ត​ទៅរ​មណី​ដ្ឋាន​ព្រៃ​សហ​គមន៍​កោង​កាង​ អម​ជាមួយ​ការជិះ​ទូក​មើល​ ព្រៃ​កោង​កាង​ដ៏ធំ​ផង​ដែរ ។

ការ​ទទួល​ពាក្យ​ចាប់​ពី​​ថ្ងៃ​ទី ៥ ​ខែកុម្ភៈ ​រហូត​ដល់​ថ្ងៃ​ទី ២៦​ ខែកុម្ភៈ ​ឆ្នាំ ២០១៧ ដោយ​យុវជន​មួយ​រូប​ត្រូវ​បរិច្ចាគ​វិភាគ​ទាន​ចំនួន ១០ ដុល្លារអាមេរិក​ ។ ព័ត៌​មាន​៖ www.​facebook.​com/Khmer-​Cam-​Youth-1591546327526629/ ៕

អត្ថបទគួរចាប់អារម្មណ៍