The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រោង​ភាពយន្ត​នៃ​ភាព​ស៊ីវិល័យ និង​ទាន់​សម័យ នឹង​​​បើក​ឆាប់​ៗ​នេះ សម្រាប់​ទាក់​ទាញ​យុវវ័យ

រោង​ភាពយន្ត​នៃ​ភាព​ស៊ីវិល័យ និង​ទាន់​សម័យ នឹង​​​បើក​ឆាប់​ៗ​នេះ សម្រាប់​ទាក់​ទាញ​យុវវ័យ

Content image - Phnom Penh Post

រោង​ភាពយន្ត​នៃ​ភាព​ស៊ីវិល័យ និង​ទាន់​សម័យ នឹង​​​បើក​ឆាប់​ៗ​នេះ សម្រាប់​ទាក់​ទាញ​យុវវ័យ

ភ្នំពេញ៖ បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​ហើយ​ថា វិស័យ​បចេ្ចកវិទ្យា​ទំនើប​ៗ​ជាច្រើន​កាន់តែ​មាន​លំហូរ​ច្រើន​មក​កាន់​ប្រទេស​កម្ពុជា​ដែល​ធ្វើការ​ជីវិត​រស់នៅ​របស់​ប្រជាជន​កាន់តែ​មាន​ភាព​ស៊ីវិល័យ និង​ទាន់​សម័យ​។

ទន្ទឹម​នឹង​គ្នា​នោះ​វិស័យ​ការ​កម្សាន្ត​​នៃ​​ការ​ទស្សនា​ខ្សែ​ភាពយន្ត​តាម​បណ្ដា​រោងកុន​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​រស់នៅ​ដ៏ទំនើប​ផង​ដែរ ហើយ​នេះ​ជា​អ្វី​ដែល​កាន់​តែ​ទំនើប​នៃ​បច្ចេកវិទ្យា​ចុងក្រោយ​បង្អស់​សម្រាប់​​ប្រិយមិត្ត​ចូលចិត្ត​កម្សាន្ត​ជាមួយ​នឹង​រោង​ភាពយន្ត​អោយ​រឹត​តែ​ប្លែក​អារម្មណ៍ និង​ទទួល​យក​បទពិសោធន៍​កាន់តែ​ថ្មី និង​អស្ចារ្យ​​ក្នុង​ការ​ទស្សនា​ខ្សែភាពយន្ត​ដែល​​នេះ​ជា​បច្ចេកវិទ្យា​ដ៏ទំនើប​មួយ​មាន​ភាព​រំញ័រ​ និង​សម្លេង​កាន់តែ​នៅ​ក្បែរ​ត្រជៀក​លោក​អ្នក។

កាន់​តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​បច្ចេក​ទំនើប​ថ្មី​ ១ ​ទៀត​ជាមួយ​នឹង​ផ្ទៃ​​អេក្រង់​​យក្ស​រឹត​តែ​ធំ ពេញ​ភ្នែក ដូចជាទស្សនា​ពិតៗ​​រាល់​សកម្មភាព​គ្រប់​រសជាតិ​ចេញ​ពី​ខ្សែ​ភាពយន្ត​។ អ្វី​ដែល​ជា​បច្ចេកវិទ្យា​ពិសេស​ ទំនើប និង​អស្ចារ្យ​នេះ​គឺ​មាន​តែ​នៅក្នុង​រោង​ភាពយន្ត លេជេន សាខា អូឡាំព្យា តែ​មួយ​គត់​ដែល​នឹង​មាន​គម្រោង​ឆាប់​ៗ​នេះ​​មុន​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៩​។

Content image - Phnom Penh Post

លោក តែ សុង នាយកប្រត្តិបិត្តិ​រោង​ភាពយន្ត លេជេន បាន​​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា «​រោង​ភាពយន្ត​ លេជេន ជា​រោង​ភាពយន្ត​ក្នុង​ស្រុក​តែ​មួយ​គត់​ដែល​ចាប់ផ្ដើម​បើក​ដំណើរការ​តាំង​ពី​ឆ្នាំ​​ ២០១១ ឆ្លង​កាត់​រយៈពេល​ជាច្រើន​ឆ្នាំ​ យើង​បាន​ផ្លាស់ប្ដូ​ជាច្រើន​​​ទាំង​សេវាកម្ម និង​​បចេ្ចកវិទ្យា​ទំនើប​ក្នុង​វិស័យ​រោង​ភាពយន្ត​​ដែល​ធ្វើ​យ៉ាង​ណា​អោយ​រោងភាពយន្ត​ លេជេន នៅ​តែ​ទីកន្លែង​សម្រាប់​ការ​កម្សាន្ត និង​សម្រាក​លំហែ​អារម្មណ៍​ពី​ការ​ទស្សនា​ខ្សែ​ភាពយន្ត ហើយ​បច្ចុប្បន្ន​យើង​បាន​រៀបចំ​បន្ថែម​ គឺ​​ KIDs HALL , DIAMOND HALL​ (VIP Service),ជាមួយ​នឹង LASER PROJECTOR បច្ចេកវិទ្យា​ចុងក្រោយ និង គុណភាព​សម្លេង​កម្រិត DolbyATMOS។

គួរ​បញ្ជាក់​ផង​ដែរ​ថា រោងភាពយន្ត​ លេលីជេន មាន​គម្រោង​សម្ភោធ​ដំណើរការ​ជាបន្តបន្ទាប់​ទៀត​គឺ នៅ​ឯ​រោងភាពយន្ត​លេជេន Mid-Town ផ្លូវ​ ២០០៤ លេជេនអូឡាំព្យា និង លេជេន ​ខេត្ត​ព្រះសីហនុ​ក្នុង​ឆ្នាំ​ ២០១៩ ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ។

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍