The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អង្គការ​មួយ​ដាស់​តឿន​យុវជន​ និង​សាធាណៈ​ជន​ក្នុង​ការ​បង្ការ​មេរោគ អេដស៍

អង្គការ​មួយ​ដាស់​តឿន​យុវជន​ និង​សាធាណៈ​ជន​ក្នុង​ការ​បង្ការ​មេរោគ អេដស៍

Content image - Phnom Penh Post

អង្គការ​មួយ​ដាស់​តឿន​យុវជន​ និង​សាធាណៈ​ជន​ក្នុង​ការ​បង្ការ​មេរោគ អេដស៍

ភ្នំពេញៈ ខណៈ​បច្ចុប្បន្ន​នៅ​កម្ពុជា​ ក្នុង​មួយ​ថ្ងៃ​នៅ​​មាន​មនុស្ស​លើស​ពី​ ២នាក់​​ បាន​ឆ្លង​មេ​រោគ​អេដស៍​នៅ​ឡើយ​ ទិវា​ស្រោម​អនាម័យ​អន្ដរជាតិ​ ម្សិលមិញ​ អង្គការ​ថែទំា​សុខភាព​អ្នក​ជំងឺ​អេដស៍ (AHF)​ បាន​ធ្វើ​សកម្ម​ភាព​ ដាស់​តឿន​ដល់​យុវជន​ និង​សាធារណៈជន​ទូទៅ ក្នុង​ការ​បង្ការ​​ ជំងឺ​អេដស៍ និង​កាមរោគ តាម​រយៈ​ ការ​ចែក​ស្រោម​អនាម័យ​ដោយ​មិន​គិត​ថ្លៃ ការ​ធ្វើ​តេស្ដឈាម​រក​មេរោគ​អេដស៍ និង​ការ​ផ្សព្វ​ផ្សាយ​អំពី​ការ​បង្ការ​ ការ​ចម្លង​មេរោគ​អេដស៍ ​កាម​រោគ ​និង​ការ​រួម​ភេទ​ដោយ​សុវត្ថិភាព។

លោក វេច្ជបណ្ឌិត តែង​ គន្ធី អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​ឲ្យដឹង​ថា «សព្វ​ថ្ងៃ​នេះ​ទោះ​បី​ជា បញ្ហា​មេរោគ​​អេដស៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ស្ងប់​ស្ងាត់​ខ្លះ​ ប៉ុន្ដែ​មិន​មែន​មាន​ន័យ​ថា​ អេដស៍​បាន​ឈប់​ចម្លង​​មេរោគ​អេដស៍​មក​លើ​​ប្រជាជន​កម្ពុជា​នោះ​ទេ»។

របាយការណ៍​ក្នុង​ឆ្នាំ​ ២០១៥ ១ថ្ងៃ មាន​មនុស្ស​លើស​ពី​ ២នាក់​ នៅ​ក្នុង​ប្រ​ទេស​កម្ពុជា និង​ជាង​ ១ លាន​នាក់​ នៅ​លើ​ពិភព​លោក កំពុង​ឆ្លង​មេរោគ​អេដស៍។

ទិវា​ស្រោម​អនាម័យ​អន្ដរជាតិឆ្នាំ​២០១៦​នេះ​ដែរ​ អង្ការ AHF បាន​​ប្រ​កាស​ពាក្យ​ស្លោក​មួយឃ្លា​​ថា “ Wrap Your Love ” មាន​ន័យ​ថា ស្រោម​អនាម័យ ជួយ​ជីវិត​អ្នក​ និង​​មនុស្ស​ជា​ទី​ស្រលាញ​របស់​អ្នក​ ។

ខណៈក្នុង​ប្រទេស​កម្ពុជា​ ​មាន​យុវវ័យ​ និង​សាធារណៈ​ជន​​រាប់​ពាន់​នាក់​បាន​ចូលរួម​ក្នុង​ទិវា​នេះ ​នៅ​កោះពេជ្យ លោក វេជ្ជបណ្ឌិត ស្រី វ៉ាន់ធួន ប្រធាន​អង្គការ​ AHF ប្រចាំកម្ពុជា​​និយាយថា «ទិវា​នេះ​ មិន​មែន​មាន​ន័យ​ថា​ ជា​ការ​លើក​ទឹក​ចិត្ដ​ដល់​យុវវ័យ​​ក្នុង​ការ​រួម​ភេទ​នោះ ប៉ុន្ដែ​គឺ​ជា​ការ​ផ្សព្វ​ផ្សាយ​ការ​អប់​រំ​ នៃ​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ និង​ការ​ឆ្លង​មេរោគ​អេដស៍ រួម​ជា​មួយ​ការ​ជួស​ឈាម​ស្វែង​រក​មេរោគ​អេដស៍​ដោយ​មិន​គិត​ថ្លៃ​ដល់​សាធាជន​ទូទៅ»។

លោក បន្ដ​ថា «​ក្ដី​បារម្ភ​ធំ​បំផុត​របស់​យើង​ នៅ​ជុំវិញ​ពិភព​លោក គឺ​ខ្លាច​ការ​គាំទ្រ​ និង​ការ​យល់​ដឹង​ដែល​ថា ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​អាច​សង្គ្រោះ​ជីវិត​មាន​ការ​ធ្លាក់​ចុះ​»។

លោក បន្ថែម​ថា អង្គការ AHF មាន​មោទនភាព​ណាស់ ដែល​កាល​ពី​ឆ្នាំ ១៩៩៣ ប្រទេស​កម្ពុជា​មាន​អត្រា​អ្នក​ឆ្លង​មេរោគ​អេដស៍ ចំពោះ​ប្រជាជន ចាប់​ពី អាយុ ១៥ ទៅ ៤៨ឆ្នាំ មាន​ដល់ ២.៧ ភាគរយ ប៉ុន្ដែ​រហូត​មក​ដល់​ឆ្នាំ ២០១៥នេះ ​អត្រា​អ្នក​ឆ្លង​មេរោគ​អេដស៍​សល់​ត្រឹម​ ០.៦​ភាគ​រយ​ប៉ុណ្ណោះ។ ហើយ​ AHF​ និង​ខិត​ខំ​ធ្វើ​ឲ្យ​អត្រា​នេះ​កាន់​តែ​ប្រ​សើរ​ជាង​នេះ​ទៀត​ទៅ​ថ្ងៃ​អនាគត៕

អត្ថបទគួរចាប់អារម្មណ៍