The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អង្គការ​មួយ​សហការ​ជាមួយ​ក្រសួង​អប់រំ ជួយ​ជំរុញ​ការ​អាន​ថ្នាក់​ដំបូង

អង្គការ​មួយ​សហការ​ជាមួយ​ក្រសួង​អប់រំ ជួយ​ជំរុញ​ការ​អាន​ថ្នាក់​ដំបូង

Content image - Phnom Penh Post
ក្មេងៗ​ក្នុង​ថ្នាក់​រៀន​មួយ​កំពុង​អាន​ជុំ​គ្នា។

អង្គការ​មួយ​សហការ​ជាមួយ​ក្រសួង​អប់រំ ជួយ​ជំរុញ​ការ​អាន​ថ្នាក់​ដំបូង

ភ្នំពេញៈ អង្គការ​អប់រំ​ពិភព​លោក សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ ​បាន​អនុវត្តន៍​គម្រោង​មួយ​ឈ្មោះ វិធីសាស្រ្ត​សរុប​ដើម្បី​ពង្រឹង​អំណាន​សម្រាប់​កុមារ (TRAC Plus) ដែល​បាន​ជួយ​កុមារ​ចំនួន ២៦០០០ នាក់ ថ្នាក់​ទី​១ ដល់​ទី៣ និង​បុគ្គលិក​ផ្នែក​អប់រំ​មួយ​ចំនួន​ទៀត​ តាម​សាលា​គោល​ដៅ​ចំនួន​១៣៨ នៃ​ខេត្ត​ចំនួន​ ៥ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​បំណិន​អាន។

គម្រោង​ដែល​ទទួល​បាន​មូលនិធិ​ពី​អង្គការ​ទស្សនៈ​ពិភព​លោក​នេះ គឺ​ជា​បេសកម្ម​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​ឱ្យ​មាន​វប្បធម៌​នៃ​ការ​អាន​ទាំង​នៅ​សាលារៀន​និង​នៅ​ផ្ទះ​ផងដែរ។

ថ្លែង​ក្នុង​ពិធី​បិទ​បញ្ចប់​គម្រោង​រយៈពេល​បី​ឆ្នាំ​នេះ កាល​ពី​ព្រឹក​មិញ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ហង់ជួន ណារ៉ុន មាន​ប្រសាសន៍​ថា «ការ​ពង្រឹង​អំណាន​ថ្នាក់​ដំបូង​នេះ​ជា​គោល​នយោបាយ​អាទិភាព​ថ្នាក់​ជាតិ​របស់​ក្រសួង​អប់រំ យុវជន និងកីឡា។ ការ​ចេះ​អាន​របស់​កុមារ​គឺជា​សមត្ថភាព​ជា​មូលដ្ឋាន​ក្នុង​ការ​រៀន​បំណិន​ផ្សេង​ទៀត​បាន​ល្អ​ប្រសើរ ដូចជា រៀន​លេខ​នព្វន្ធ,ការ​រៀន​ជា​ក្រុម, ការ​គិត​បាន​ស៊ី​ជម្រៅ​ និង​បំណិន​ផ្នែក​ទន់​ផ្សេង​ទៀត ជាពិសេស បាន​ចូល​រួម​កាត់​បន្ថយ​អាត្រា​ត្រួត​ថ្នាក់​និង​បោះបង់​ការ​សិក្សា​នៅ​កម្រិត​បឋម​សិក្សា​ផងដែរ»។

លោក កឹម តារា នាយក​ប្រតិបត្តិ​នៃ​អង្គការ​អប់រំ​ពិភព​លោក​ប្រចាំ កម្ពុជា ថ្លែង​អំណរ​គុណ​ចំពោះ​ម្ចាស់​ជំនួយ ដោយ​និយាយ​ថា ការ​គាំទ្រ​ពី​ម្ចាស់​ជំនួយ​ទាំង​នោះ «គម្រោង​នេះ​បាន​នាំ​មក​នូវ​សមិទ្ធផល​សំខាន់ៗ​មួយ​ចំនួន​រួម​មាន​ ស្តង់ដា​អំណាន​ថ្នាក់​ជាតិ​សម្រាប់​ថ្នាក់​ទី​១ ដល់​ទី ៣ វិធីសាស្រ្ត​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​សិស្ស​ជួប​ការ​លំបាក​ផ្នែក​អំណាន​បាន​ទាន់​ពេល​និង​ការ​បង្កើត​កម្មវិធី​ សុសវែ ចល័ត​ផ្នែក​អំណាន​ថ្នាក់​ដំបូង​ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​សៀវភៅ​សិក្សា​គោល»។

លោក ឡេង វីរៈ នាយក​ប្រតិបត្តិ​អង្គការ​ទស្សនៈ​ពិភព​លោក​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា បាន​សង្កត់​ធ្ងន់​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​អង្គការ​ចំពោះ​គម្រោង​នេះ​ដោយ​បញ្ជាក់​ថា « យើង​ចង់​ឃើញ​កុមារ​គ្រប់​រូប (ទាំង​កុមារា និង​កុមារី) ចេះ​អាន​ស្ទាត់​​ នៅ​ពេល​ពួកគេ​​មាន​អាយុ ១១ ឆ្នាំ។ មហិច្ឆតា​នេះ​យើង​ត្រូវ​គិត​ពី​គុណភាព​ទាំង​ក្នុង​ការ​រៀន និង​បង្រៀន»។

លោកបានសង្កត់ធ្ងន់ថា គុណភាព​នៃ​ការ​រៀន និង​បង្រៀន គឺ​ចាំ​បាច់​ត្រូវ​មាន​​សម្ភារ​សិក្សា​សម្បូរ​បែប បច្ចេក​វិទ្យា​ទាន់​សម័យ (ICT) ដើម្បី​​ទាក់​​ទាញ​​ឱ្យ​​កុមារ​​ចូល​ចិត្ត​មក​សាលារៀន៕

អត្ថបទគួរចាប់អារម្មណ៍

  • ស៊ីលី​​ ប្រកាស​អាសន្ន ខណៈ​ដែល​ចលាចល​បង្ក​ឲ្យ​​មនុស្ស ៧ នាក់​ស្លាប់

    ក្រុង​សាន់ត្យាហ្គោ៖​ មនុស្ស ​៥ ​នាក់​បាន​ស្លាប់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ពេល​រោងចក្រ​មួយ​កន្លែង​ត្រូវ​បាន​ក្រុម​ចោរ​ដុត​នៅ​ជិត​រដ្ឋធានី​សាន់ត្យាហ្គោ​របស់​ប្រទេស ​ស៊ីលី​ ដោយ​បាន​បង្ក​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​រលក​ចលាចល​កើន​ឡើង​ដល់ ​៧ ​នាក់

  • Roma សុំ​ទោស​ចំពោះ​ការ​រើសអើង​ជាតិ​សាសន៍ ​លើ​កីឡាករ​អង់គ្លេស​

    ក្រុង​មីឡាន៖ ក្លិប​ Roma កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ចេញ​លិខិត​សុំទោស​ចំពោះ​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​បៀតបៀន​ជាតិ​សាសន៍​ទៅ​លើ​ខ្សែ​បម្រើ​អង់គ្លេស​ Ronaldo Vieira នៅ​ក្លិប​ Sampdoria ក្នុង​​ការ​ប្រកួត​ស្មើ​គ្នា​ ០-០ នៃ​ក្របខ័ណ្ឌ Serie A។​

  • ការថយចុះ​ភ្ញៀវ​ចិន ប៉ះពាល់​វិស័យ​ទេសចរណ៍​ថៃ

    ភូកេតៈ សណ្ឋាគារ​នៅលើ​កោះ​លម្ហែកាយ​ដ៏ពេញនិយម​បំផុត​របស់​ប្រទេស​ថៃ​បាន​បង្ខំចិត្ត​កាត់បន្ថយ​តម្លៃ​បន្ទប់​នៅ​ទំនេរ ខណៈ​ប្រធាន​អង្គភាព​ទេសចរណ៍​និង​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​ជម្នះ​ជាមួយ​នឹង​ការធ្លាក់ចុះ​ភ្ញៀវទេសចរ​ជាតិចិន ដែល​បាន​បណ្ដាល​ឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក និង​កំណើន​ថ្លៃ​ប្រាក់​បាត​របស់​ថៃ​។

  • កាសែត​ផ្លូវ​​ការ​​កូរ៉េ​ខាង​ជើង ​ជំរុញ​ឲ្យ​ប្រឆាំង​ទណ្ឌកម្ម​របស់ US​

    ក្រុង​សេអ៊ូល៖ ​កាសែត​ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ចោទ​ប្រកាន់​អាមេរិក​ ពី​បទ​ប្រើប្រាស់​ការ​ដាក់​ទណ្ឌកម្ម​នានា​ ដើម្បី​បំផ្លាញ​​ប្រទេស​មួយ​ចំនួន​ដែល​មិន​ស្តាប់​បង្គាប់់​ ដោយ​បាន​បញ្ជាក់​ថា​ ប្រទេស​ទាំង​នោះ​គួរ​តែ​ក្រោក​ឈរ​ឡើង