ក្រុមហ៊ុនបេតាក្រូ ក្រុមហ៊ុនកែច្នៃផលិតផលសត្វទឹកប៉ាស៊ីហ្វិក និងក្រុមហ៊ុន Dutch Milk បានផ្ដល់អាហារូបករណ៍ ២០កន្លែង ដល់សិស្ស-និស្សិត កម្ពុជា លើមុខជំនាញ កែច្នៃផលិតផលសត្វទឹក វិទ្យាសាស្ត្រសត្វ បច្ចេកវិទ្យាផលិតផលទឹកដោះគោ វិស្វកម្មផលិតផលទឹកដោះគោ និងភេសជ្ជៈ នៅប្រទេសថៃសម្រាប់ឆ្នាំ២០១៧។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ក្រុមហ៊ុន Dutch Milk បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្រចំនួន ៤កន្លែង លើមុខជំនាញ បច្ចេកវិទ្យាផលិតផលទឹកដោះគោ និង ចំនួន ៣កន្លែង លើជំនាញ វិស្វកម្មផលិតផល និងភេសជ្ជៈ។
ចំណែកក្រុមហ៊ុនបុត្រសម្ពន្ធ បេតាក្រូ បានផ្ដល់អាហារូបករណ៍ថ្នាក់មធ្យមសិក្សាបច្ចេកទេសចំនួន ១កន្លែង លើជំនាញវិទ្យាសាស្រ្ដសត្វ និងក្រុមហ៊ុន កែឆ្នៃសត្វទឹកប៉ាស៊ីហ្វីក សហការជាមួយវិទ្យាល័យជលផលទិនស៊ូឡានុន បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្ររងចំនួន ១២ កន្លែង លើជំនាញកែច្នៃផលិតផលសត្វទឹក។
ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ។ កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី ២០-២១ ខែកុម្ភៈ ឆ្នាំ ២០១៧ ។
ព័ត៌មានបន្ថែមសូមភ្ជប់ទៅកាន់៖ Facebook