ភ្នំពេញៈ ប្រទេសឥណ្ឌា និងវៀតណាម បានផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងដល់និស្សតិកម្ពុជា ឲ្យទៅបន្ដការសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សាលើមុខជំនាញផ្សេងៗក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នេះ។
តាមរយៈសេចក្ដីប្រកាសនៅលើគេហទំព័រហ្វេសប៊ុកនៃក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាបានឲ្យដឹងថា ប្រទេសឥណ្ឌា បានផ្ដល់អាហារូបករណ៍ ក្រោមកម្មវិធី Indian Council for Agricultural Research (ICAR) បានផ្ដល់អាហារូបករណ៍លើជំនាញកសិកម្ម និងវិទ្យាសាស្រ្ដថ្នាក់បណ្ឌិតដល់និស្សិតកម្ពុជា។
បេក្ខជនដែលមានបំណងចង់បន្ដការសិក្សាជំនាញខាងលើអាចដាក់ពាក្យតាមរយៈ Online ទៅកាន់ Email ៖ adgeqricar@gmail.com ។ អាហារូបករណ៍នេះ ផុតកំណត់ទទួលពាក្យថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ព័ត៌មានបន្ថែម៖ https://www.icar.org.in ។
ចំណែក សាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នេះ បានជ្រើសរើសនិស្សិតអាហារូបករណ៍កម្ពុជា ចំនួន៩៩នាក់ ឲ្យទៅបន្ដការសិក្សាថ្នាក់ ឧត្ដមសិក្សា ក្រោយឧត្ដមសិក្សា និងថ្នាក់បណ្ឌិត ។
ចំពោះអាហារូបករណ៍ថ្នាក់បណ្ឌិត និងអនុបណ្ឌិត ផុតកំណត់ទទួលពាក្យថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧បេក្ខជនត្រូវទៅដាក់ពាក្យនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍។
អាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្រ បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាប័ត្រមធ្យមសិក្សាចាប់ពីឆ្នាំ ២០១៤ ដល់ ២០១៦ និងមានសុខភាពល្អ ។ អាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្រ និងចាប់ទទួលពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៧ ។ ព័ត៌មានបន្ថែម៖ https://goo.gl/8iDzB2 ៕