១. ធនាគារពិភពលោកផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត
ថ្ងៃផុតកំណត់៖ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៧
ធនាគារពិភពលោក (World Bank) បានផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតជាច្រើនមុខជំនាញ ជាមួយនឹងសាកលវិទ្យាល័យផ្សេងៗ សម្រាប់និស្សិតនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ ។
និស្សិត ដែលមិនមានសញ្ជាតិពីរ ជានិស្សិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍និងចង់បន្ដការសិក្សា លើមុខជំនាញជាច្រើនរួមមាន ការគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ច គោលនយោបាយសារពើពន្ធ និងគ្រប់គ្រងហេដ្ឋារចនាសម្ពន្ធ។
អាហារូបករណ៍នេះ ផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ការស្នាក់នៅ ថ្លៃសំបុត្រយន្ដហោះធ្វើដំណើរ ការធារនារ៉ាប់រងសុខភាព និងប្រាក់ឧបត្ថម្ភចំពោះការធ្វើដំណើរពេលសិក្សាជាដើម ។
ឯកសារដែលនិស្សិតត្រូវបំពេញរួមមាន ប្រវត្ដិរូបសង្ខេប (C.V) ឯកសារដែលពាក់ព័ន្ធនឹងបទពិសោធន៍ការងារ ដែលនិស្សិតធ្លាប់បានធ្វើកន្លងមក នាអំឡុងពេលសិក្សាបរិញ្ញាប័ត្រ និងសញ្ញាប័ត្រដែលពាក់ព័ន្ធចំពោះការសិក្សា និងលិខិតអនុសាសន៍ចំនួនពីរច្បាប់។
គេហទំព័រខាងក្រោមសម្រាប់ ៖ ព័ត៌មានបន្ថែម
២. អាហារូបករណ៍ នៅប្រទេសប្រ៊ុយណេ
ថ្ងៃផុតកំណត់៖ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៧
សាកលវិទ្យាល័យ ប៊្រុយណេដារ៉ូស្សាឡាម បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ស្ដីពីការគ្រប់គ្រង និងគោលនយោបាយសាធារណៈ (The 4th Cohort of the Master of Public Policy and Management Programme) សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ នេះ។
តាមសេចក្ដីជូនដំណឹងក្រសួងការបរទេសបានឲ្យដឹងថា បេក្ខជនដែលមានបំណងចង់បន្ដសិក្សាលើជំនាញនេះ អាចបំពេញបែបបទ តាមរយៈអ៊នឡាញ ឲ្យបានមុនថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៧។
៣.អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសម៉ាឡេស៊ី
ថ្ងៃផុតកំណត់៖ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧
ក្រសួងឧត្ដមសិស្សា ប្រទេសម៉ាឡេស៊ី បានផ្ដល់អាហារូបករណ៍ ថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សា សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ ដល់និស្សិត។
សេចក្ដីជូចដំណឹងនៃក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ កម្ពុជា បានឲ្យដឹងថា អាហារូបករណ៍ Malaysian International Scholarship ដែលបានផ្ដល់ដល់និស្សិតនេះ បានផ្ដោតលើមុខវិជ្ជាដូចជា Science and Engineering, Agriculture and Fisheries, Economic and Islamic Finance, Information and Communication Technology, Biotechnology, Biosecurity and Food Safety, Infrastructure and Utility, Environmental Studies និង Health ។
និស្សិតដែលមានព្រឹត្តិបត្រពិន្ទុខ្ពស់ មានប្រវត្ដិសិក្សាល្អ និងមានបំណងចង់សិក្សាអាហារូបករណ៍នេះ ត្រូវបំពេញ បែបបទតាមរយៈអ៊នឡាញ គេហទំព័រ www.biasiswakini.com/ ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ។
ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមទូរស័ព្ទលេខ ៖ +603 8870 6387 ឬ ផ្ញើសារអេឡិចត្រូនិកទៅកាន់ ៖ international_scholar@mohe.gov.my ។
៤.អាហារូបករណ៍ Deutscher Akademischer Austauschdienst ទៅសិក្សានៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
ថ្ងៃផុតកំណត់៖ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៧
សេចក្ដីជូចដំណឹងរបស់ក្រសួងការបរទេស កម្ពុជា បានឲ្យដឹងថា ប្រទសអាល្លឺម៉ង់ បានផ្ដល់អាហារូបករណ៍ Deutsch Akademische Austauschdienst –DAAD-(German Academic Exchange Service) សម្រាប់អ្នកជំនាញវ័យក្មេង នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ទៅសិក្សានៅប្រទេសអាល្លឺម៉ង់។
សេចក្ដីជូនដំណឹងបានឲ្យថា និស្សិតដែលមានចំណាប់អារម្មណ៍ ចង់បន្ដការសិក្សាទៅប្រទេសអាល្លឺម៉ង់ ត្រូវរៀបចំសំណុំបែបបទដោយផ្ទាល់ ផ្ញើទៅកាន់ សាកលវិទ្យាល័យដែលខ្លួនចង់សិក្សា។
ព័ត៌មានពាក់ព័ន្ធ និងកម្មវិធីសិក្សា សកលវិទ្យាល័យ សំណុំបែបបទ និងប្រភេទនៃការផ្ដល់ថវិកា តាមរយៈគេហទំព័រ៖ www.funding-guide.de។
៥.អាហារូបករណ៍ទៅសិក្សានៅប្រទេសចិនលើកម្មវិធីសិក្សា China-AUN Scholarship 2017-2018
ថ្ងៃផុតកំណត់៖ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៧
សេចក្ដីជូនដំណឹងពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា កម្មវិធីអាហារូបករណ៍ China-AUN Scholarship 2017-2018 បានផ្ដល់អាហារូបករណ៍ ៣០កន្លែងសម្រាប់និស្សិតនៅតាមបណ្ដាប្រទេសអាស៊ាន ដើម្បីទៅបន្ដការសិក្សាលើជំនាញដែលខ្លួនពេញចិត្ដនៅប្រទេសចិន។
កម្មវិធីអាហារូបករណ៍នេះ បានផ្ដល់ជំនួយពេញដល់និស្សិត ទៅលើការចំណាយផ្សេងៗ កន្លែងស្នាក់នៅ ការធានារ៉ាប់រងជាដើម។
និស្សិតដែលមានចំណាប់អារម្មណ៍ ត្រូវបំពេញសំណុំបែបបទដោយផ្ទាល់ ផ្ញើទៅកាន់លេខាធិការដ្ឋាន របស់ AUN និងត្រូវបំពេញពាក្យតាមរយៈអ៊នឡាញ ត្រឹមថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៧។
ព័ត៌មានបន្ថែម៖ ពាក្យស្នើសុំតាយរយៈអ៊នឡាញ www.csc.edu.cn/laihua៕