ភ្នំពេញៈ ថ្ងៃនេះ LIFT-យុវវ័យ សូមណែនាំ App ស្មាតហ្វូនមួយប្រភេទ មានតួនាទី Camera Scaner អាចឲ្យយើងបកប្រែភាសាបានច្រើនភាសា ដោយគ្រាន់តែថត ឬ ស្កែន រូបភាពនៅជុំវិញខ្លួនណាមួយ ដែលចង់បកប្រែ ។
១. Camera Translator Text Scaner ជាប្រភេទកម្មវិធីស្មាតហ្វូន ដែលអាចឲ្យសិស្ស-និស្សិត ស្កែន និងបកប្រែកពាក្យតាមរយៈកាមេរ៉ាទូរស័ព្ទ (Scanner pdf doc photo) ដោយកម្មវិធីនេះ អាចបកប្រែបានយ៉ាងច្រើនភាសានៅតំបន់ដែលយើងរស់នៅ ។
App ស្មាតហ្វូននេះ ក៏អាចបម្លែងឯកសារដែលបកប្រែនោះទៅជាប្រភេទទម្រង់ pdf doc PNG JPG បានយ៉ាងឆាប់រហ័យ ។
ទម្រង់ទិន្នន័យ OCR (Optical Character Recognition) ដែលផ្ទុកនៅក្នុងអេហ្វនេះ បានរួមបញ្ចូលភាសាអង់គ្លេស អាចឲ្យយើងផ្លាស់ប្ដូរការបកប្រែមកជាភាសារបស់យើង។ App នេះ អាចទាញយកមកប្រើប្រាស់ដោយសេរី ទាំងនៅលើ App Store និង Play Store ។

២. Text Fairy (OCR Text Scanner) ជាកម្មវិធីស្មាតហ្វូនមួយប្រភេទ អាចឲ្យយើងបម្លែង រូបភាពទៅជាទម្រង់ PDF និង Text File ជាដើម។
App នេះអាចឲ្យយើងបម្លែងរូបភាពទៅជាអត្ថបទ កែទម្រង់ចំណុចផ្សេងនៅលើរូបភាព កែសម្រួលអត្ថបទ ដែលបានស្រង់ចេញ និងអាចឲ្យយើងបម្លែងរូបភាបដែលស្កែងបានជាង ៥០ភាសាផងដែរ ។
៣. Photo Translator, Text Scanner អាចឲ្យយើង ស្កែន និងបកប្រែដោយផ្ទាល់បានជាង ១០០ ភាសា និងកែតម្រូវរូបភាពដែលយើងស្កែន រួចបកប្រែដោយស្វ័យប្រវត្ដិ ។

App នេះអាចឲ្យយើងប្រើដើម្បីវិភាគទៅលើអត្ថបទ និងរូបភាពដែលយើងបានថត និងស្កែន តាមគោលគំនិតរបស់យើងផងដែរ។
ទិន្នន័យដែលបានថត ឬស្កែន និងរក្សាទុកនៅក្នុងស្មាតហ្វូនរបស់អ្នក ហើយអាចចែករំលែកបន្ដទៅកាន់បណ្ដាញសង្គម ដូចជា ហ្វេសប៊ុក ហ្គូហ្គលដ្រាយ ធ្វីធឺ និងអ៊ីម៉ែលជាដើម ។
នៅក្នុង App នេះ ក៏បានរួមបញ្ចូលការបកប្រែតាមរយៈ កម្មវិធីបកប្រែរបស់ហ្គូហ្គលផងដែរ ហើយបច្ចុប្បន្នកំពុងវិវត្ដទៅកាន់ក្រុមហ៊ុនធំៗមួយចំនួន ទៀតដូចជា Microsoft, Yandex ក្រុមហ៊ុនបកប្រែ Baidu ៕