The Phnom Penh Post Search

Search form

Apple ត្រូវ​បាន​ជំរុញ​ឲ្យ​ទប់ស្កាត់ ​ការ​ញៀន​ទូរស័ព្ទ​របស់​កុមារ

Content image - Phnom Penh Post
កុមារ​ជនជាតិ​ចិន​កំពុង​មើល​ទូរស័ព្ទ​ទំនើប​។ ការលេង​ទូរស័ព្ទ​ច្រើន​បង្ក​ផលប៉ះពាល់​ដល់​កុមារ​។ រូបថត AFP

Apple ត្រូវ​បាន​ជំរុញ​ឲ្យ​ទប់ស្កាត់ ​ការ​ញៀន​ទូរស័ព្ទ​របស់​កុមារ

ក្រុងញូវយ៉កៈ វិនិយោគិន​ធំៗ​ចំនួន​ ២ ​របស់​ក្រុមហ៊ុន Apple បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone មួយ​នេះ​ចាត់​វិធានការ​ទប់ស្កាត់​ការ​ញៀន​ទូរស័ព្ទ​ទំនើប​ដែល​កំពុង​កើនឡើង​ក្នុង​ចំណោម​កុមារ​ដោយ​បាន​លើក​ឡើង​ពី​ក្តីបារម្ភ​កាន់តែ​ខ្លាំង​អំពី​ផលប៉ះពាល់​របស់​ទូរស័ព្ទ​ទំនើប​នេះ និង​បណ្តាញ​សង្គម​មក​លើ​ក្មេងៗ​។

ក្រុមហ៊ុន Jana Partners LLC ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក និង​ប្រព័ន្ធ​ជ្រើសរើស​គ្រូបង្រៀន​របស់​រដ្ឋ​កាលីហ្វ័រនីញ៉ា ឬ​ហៅ​កាត់​ថា CalSTRS បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​លិខិត​បើក​ចំហ​មួយ​ផ្ញើ​ទៅ​កាន់​ក្រុមហ៊ុន Apple ថា ក្រុមហ៊ុន​នេះ​ត្រូវ​ផ្តល់​ជម្រើស និង​ឧបករណ៍​បន្ថែម​ទៀត​ដើម្បី​ជួយ​កុមារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ញៀន​ប្រើប្រាស់​ទូរស័ព្ទ​របស់​ខ្លួន​។

លិខិត​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​មាន​ការ​ព្រមព្រៀង​គ្នា​កាន់តែ​ច្រើន​ឡើង​នៅ​ជុំវិញ​ពិភពលោក​រួមទាំង​នៅ​តំបន់ Silicon Valley ផង​ដែរ​ថា​ផលវិបាក​រយៈពេល​វែង​ដែល​អាច​កើតឡើង​​ពី​បច្ចេកវិទ្យា​ថ្មីៗ​ចាំបាច់​ត្រូវ​សិក្សា​តាំងពី​ដំបូង ហើយ​គ្មាន​ក្រុមហ៊ុន​ណា​មួយ​អាច​ឲ្យ​អ្នក​ខាង​ក្រៅ​មក​ទទួល​ខុសត្រូវ​ជំនួស​នោះ​ឡើយ​»​។

លិខិត​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា​៖ «​ក្រុមហ៊ុន Apple អាច​ដើរ​តួនាទី​ច្បាស់លាស់​មួយ​ក្នុង​ការ​បង្ហាញ​ចំពោះ​ឧស្សាហកម្ម​នេះ​ថា​ការ​យក​ចិត្ត​ទុកដាក់​ជាពិសេស​ចំពោះ​សុខភាព និង​ការ​អភិវឌ្ឍ​មនុស្ស​ជំនាន់​ក្រោយ​គឺជា​ការ​ធ្វើ​អាជីវកម្ម​ដ៏ល្អ​មួយ និង​ជា​រឿង​ដែល​ត្រូវ​តែ​ធ្វើ​»​។

វិនិយោគិន​ទាំង​ពីរ​នេះ​បាន​គ្រប់គ្រង​ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple ដែល​មាន​តម្លៃ​សរុប ២ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

ក្នុង​ចំណោម​សំណើ​របស់​ពួកគេ​ទៅ​កាន់​ក្រុមហ៊ុន Apple រួមមាន​បង្កើត​គណៈកម្មាធិការ​ជំនាញ​ដែល​រួម​បញ្ចូល​ទាំង​អ្នក​ជំនាញ​ផ្នែក​ការ​អភិវឌ្ឍ​កុមារ ផ្តល់ព័ត៌មាន​ច្រើន​របស់​ក្រុមហ៊ុន Apple ទៅ​កាន់​ក្រុម​អ្នក​ស្រាវជ្រាវ និង​លើក​កម្ពស់​កម្មវិធី​សូហ្វវែរ​គ្រឿង​អេឡិចត្រូនិក​ចល័ត​ដើម្បី​ឲ្យ​ឪពុកម្តាយ​មាន​ជម្រើស​កាន់តែ​ច្រើន​ដើម្បី​ការពារ​សុខភាព​កូនៗ​របស់​ខ្លួន​។

លិខិត​នេះ​បាន​លើក​ឡើង​ពី​ការ​សិក្សា និង​ការ​អង្កេត​ផ្សេងៗ​ថា​តើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប និង​បណ្តាញ​សង្គម​ច្រើន​ជះឥទ្ធិពល​ជា​អវិជ្ជមាន​លើ​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​កាយ​របស់​កុមារ​យ៉ាង​ដូចម្តេច​?

ឧទាហរណ៍​រួម​មាន​ផល​រំខាន​ដែល​បង្ក​ដោយ​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ថ្នាក់រៀន សមត្ថភាព​ធ្លាក់​ចុះ​របស់​សិស្ស​ក្នុង​ការ​ផ្តោត​អារម្មណ៍​លើ​កិច្ចការ​អប់រំ និង​ហានិភ័យ​កាន់​តែ​ខ្ពស់​នៃ​ការ​សម្លាប់​ខ្លួន និង​ការ​ធ្លាក់​ទឹក​ចិត្ត​។

ការ​អំពាវនាវ​របស់​វិនិយោគិន​ទាំង​ ២ ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ក្តីបារម្ភ​កាន់តែ​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក​អំពី​អ្វី​ដែល​ជា​ផលប៉ះពាល់​រយៈពេល​វែង​ក្នុង​ការ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ចល័ត និង​បណ្តាញ​សង្គម​ជាពិសេស​ចំពោះ​អ្នក​ដែល​ចាប់ផ្តើម​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​ក្នុង​វ័យ​ក្មេង​។

បើ​ទោះ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​នានា​ពុំ​បាន​ទទួល​ស្គាល់​ដោយ​បើក​ចំហ​ថា ទូរស័ព្ទ​ទំនើប​របស់​ខ្លួន​អាច​ជា​ប្រភេទ​ផលិតផល​ញៀន​ក៏ដោយ ក៏​អ្នក​នៅ​ខាង​ក្នុង​តំបន់ Silicon Valley មួយ​ចំនួន​បាន​ចាប់​ផ្តើម​លើក​ឡើង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​របៀប​ដែល​គ្រឿង​អេឡិចត្រូនិក​ចល័ត កម្មវិធី​គ្រឿង​អេឡិចត្រូនិក​ចល័ត និង​គេហទំព័រ​បណ្តាញ​សង្គម​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​ក្លាយ​ជា​ការ​ញៀន​ប្រើប្រាស់ និង​បន្ត​ទាក់ទាញ​ការ​យក​ចិត្ត​ទុកដាក់​របស់​អ្នក​ប្រើប្រាស់​ឲ្យ​បាន​យូរ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​៕ BP

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។