ភ្នំពេញៈ មិនថាឡើយ កម្មវិធីសិក្សា របៀបរបបនៃការរបស់នៅ បច្ចេកវិទ្យាទំនើបៗ និងស្ទើរតែអ្វីៗគ្រប់បែបយ៉ាង ទៅហើយ ដែលបានប្រែក្លាយពីសៀវភៅ ទីកន្លែងធម្មតា មកជា អេហ្វ (Apps) ស្មាតហ្វូន សម្រាប់សម្រួលដល់ការរស់នៅរបស់មនុស្សប្រចាំថ្ងៃ ។
ថ្ងៃនេះ LIFT សូមណែនាំ អេហ្វស្មាតហ្វូនមួយចំនួនបន្ថែមទៀត ដែលមានតួនាទី ល្អៗជាច្រើន ដូចជា ជួយរំលឹកពីពេលវេលានៃការសិក្សា ជំនួយដល់ការអាន ការរៀបចំគម្រោងរបស់សិស្ស និងអេហ្វដែលប្រមូលផ្ដុំសៀវភៅនិងឯកសារជាច្រើនសម្រាប់ការសិក្សាស្រាវជ្រាវរបស់សិស្សផងដែរ។
១.Lecture capture apps ជាកម្មវិធីស្មាតហ្វូន ដែលអាចឲ្យសិស្ស-និស្សិត បង្កើតការទំនាក់ទំនង ដោយទាញយករូបភាព ឬ ករណីសិក្សា ណាមួយ នៅលើក្ដាខៀន មកបង្កើតជាសម្លេងបាន ដោយគ្រាន់តែប្រើប្រាស់ម្រាមដៃ គូទៅលើចំណុចណាមួយដែលអ្នកចង់បង្កើតនោះ។
អេហ្វស្មាតហ្វូននេះ ក៏អាចឲ្យសិស្ស ទាញយករូបភាព ពីក្នុងបណ្ដុំនៃរូបភាពដែលបានថត មកបង្កើតជារូបភាពថ្មី និងអាចយកវីដេអូ ដែលអ្នកបានថតរួច មកបង្កើតឲ្យរឹតតែមានភាពទាក់ទាញ សម្រាប់អ្នកមើលថែមទៀត។
២. Revision apps ជាអេហ្វស្មាតហ្វូន ដែលមានផលប្រយោជន៍ច្រើនសម្រាប់សិស្ស ក្នុងការរក្សាទុកទិន្នន័យ មេរៀន ដែលអ្នកចង់បាន។ អេហ្វនេះ អាចរក្សានៅនិន្នន័យថ្មីៗ ដែលអ្នកបានប្រើប្រាស់ច្រើនជាងគេ ។
៣. Student planner apps ពិតជាបានដើរតួនាទីសំខាន់សម្រាប់ជំនួយដល់ការសិក្សារបស់សិស្ស ដើម្បីទទួលបានលទ្ធក្នុងពេលសិក្សា។ អេហ្វស្មាតហ្វូននេះ ក្រៅពីជំនួយដល់ការសិក្សាវាក៏បានកាត់បន្ថយការចំណាយទៅលើក្រដាស និងសៀវភៅសម្រាប់សិស្ស ដោយគ្រាន់តែទាញយកវាទៅប្រើប្រាស់ជំនួសវិញ។
នៅក្នុង Student planner apps សិស្ស អាចទាញយកទៅប្រើប្រាស់បាននៅអេហ្វដែលមានទំនាក់ទំនងល្អក្នុងការកំណត់ ពេលវេលា និងកម្មវិធីសិក្សារបស់ខ្លួន ដូចជា Timetable App, My Class Schedule App និង Class Timetable ដែលវាមានតួនាទីស្រដៀងគ្នា ក្នុងការកំណត់ពេលវេលា រៀបចំកាលវិភាគសិក្សានៅសាលាជាដើម ។
៤. Bibliography helper apps ជាអេហ្វស្មាតហ្វូន អាចជំនួយការសិក្សានិងជ្រាវជ្រាវរបស់សិស្ស ដែលមានសៀវភៅជាច្រើនប្រភេទ រួមជាមួយអំណះអំណាងយ៉ាងជាក់លាក់លើសៀវភៅនីមួយៗ។
ជាមួយគ្នានេះដែរ EasyBib ក៏ជាអេហ្វ ដែលមានបណ្ដុំឯកសារសិក្សាប្រហាក់ប្រហែលនឹង Bibliography ដែរ។ វាបានផ្ទុកសៀវភៅជាច្រើន សម្រាប់សិស្សសិក្សាស្រាវជ្រាវ៕