The Phnom Penh Post Search

Search form

The MIC Cambodia រដូវកាល​ទី២នឹង​ចាប់​ផ្ដើម​នៅ​ខែមីនា

Content image - Phnom Penh Post

The MIC Cambodia រដូវកាល​ទី២នឹង​ចាប់​ផ្ដើម​នៅ​ខែមីនា

ភ្នំពេញៈ ថ្ងៃទី​ ២៦​ ខែមីនា ​ឆ្នាំ២០១៧ ​ក្រុមហ៊ុន​អនុស្សា​នឹង​ធ្វើការ​រៀប​ចំកម្មវិធី ​The MIC Cambodia រដូវ​កាល​ទី២ ​នៅវិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ (តិចណូ) ចាប់ពីម៉ោង ២ ​រសៀលដល់​ម៉ោង ​៧ ល្ងាច​។

កម្មវិធី​ប្រលង​ចម្រៀង ​The MIC Cambodia ​រដូវ​កាល​មុន​ ដែល​ជាការ​ប្រកួត​ចម្រៀង ​ស្វែង​រក​បទ​ចម្រៀង​ស្នាដៃ​កូន​ខ្មែរ​និពន្ធថ្មី​ល្អបំផុត​របស់​ខ្លួន ខណៈ​រដូវ​កាល​ទីពីរ​នេះនិង​តម្រូវ​ឲ្យ​អ្នកគាំទ្រ​ចម្រៀង​ស្នាដៃ​កូនខ្មែរ ជា​អ្នក​បោះ​ឆ្នោត​ដោយ​ផ្ទាល់​តារយៈ​ហ្វេសប៊ុក​ដើម្បី​ជ្រើស​រើស​ជើងឯក។

លោក ​ហេង ​សុជាតិ​ Marketing Executive នៅ​ក្រុម​ហ៊ុន Anussa បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ថា The MIC Cambodia ​រដូវ​កាល​ទី២ ​នេះ​នឹង​ក្លាយ​ជាការ​ប្រគុំ​តន្រ្តី ​Original ​Song ​ដ៏ធំ​បំផុត​ប្រចាំ​ឆ្នាំ ​ហើយ​ក៏ជា​វេទិកា​មួយ​សំរាប់​សាធារណៈ​ជន​ធ្វើការ​ជ្រើស​រើស​តារា​ចម្រៀង ​Original​ សំណព្វ​ចិត្ត​របស់​ខ្លួន។

លោក​បាន​ឲ្យ​ដឹង​ថានៅ​រដូវកាល​នេះ The MIC Cambodia ​ផ្ដល់​ពានរង្វាន់​ចំនួន​៦ គឺបទ​ចម្រៀង ​Original​ ដែល​ល្អ​បំផុ តារា​ចម្រៀង ​Original ​បុរស​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត តារា​ចម្រៀង ​Original​ នារី​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត តារា ​Original ​កំពុងរះ ដែល​ទទួល​ការ​ចាប់​អារម្មណ៍​បំផុត ទំនុកច្រៀង​ (Lyrics) ​Original ​ល្អបំផុត វីដេអូ​ចម្រៀង ​(MV) Original ​ល្អបំផុត។

លោក ​សុជាតិ ​បាន​បន្ដ​ឲ្យ​ដឹង​ថា​ ការជ្រើស​រើស​តារា​ចម្រៀង​សម្រាប់​ពានរង្វាន់​នេះ ​មាន​ជាពីរដំ​ណាក់​កាល​ទី១ ដំណាក់​កាល​តែង​តាំង៖​ ចាប់​ពីថ្ងៃ​ ០២ ​រហូត​ដល់​ថ្ងៃ ​២០​ ខែកុម្ភៈ​ ឆ្នាំ២០១៧​ នេះ ​លោក​អ្នក​អាច​ធ្វើការ Comment​ ឈ្មោះ​តារា​ចម្រៀង ​ឬបទចម្រៀង​ ដែល​លោក​អ្នក​គិត​ថា​សាក​សម​នឹង​ទទួល​បាន​ពាន​រង្វាន់​ស្នាដៃ​ Original ​នៅ​លើ​Link នេះ៖​ www.facebook.com/AnussaEventPlanner/photos/a.701716006508826.1073741831....

ទី២ ​ដំណាក់​កាល​បោះ​ឆ្នោត​៖ គណៈកម្មាការ​នឹង​ជ្រើស​រើស​យក​តារា​ចម្រៀង ​និង​បទ​ចម្រៀង ​ដែល​ទទួល​បាន​ Comment​ ច្រើន​ជាង​គេ​ យក​មក​ធ្វើការ​បោះ​ឆ្នោត​ជាសា​កល​ ដើម្បី​ទទួល​បាន​ពាន់​រង្វាន់​ទាំង៦ ​នៅ​ក្នុង​កម្មវិធី​ The MIC​ Cambodia ​រដូវ​កាល​ទី២ ។

គួរ​បញ្ជាក់​ថា ​The MIC Cambodia បង្កើត​ឡើង​ដើម្បី​​ជំរុញ​ការ​តែង​និពន្ធ​ចម្រៀង​ស្នា​ដៃថ្មី​ឲ្យ​មាន​សន្ទុះ​កាន់​តែខ្លាំង​ឡើងៗ​ និង​ជួយ​ឲ្យបទ​ចម្រៀង​និពន្ធ​ថ្មី​ដែល​មាន​គុណ​ភាព​ ទទួល​បាន​ការសាទរ​ពីសាធា​រណៈ​ជន ​និង​អ្នក​គាំ​ទ្រ​របស់​ពួក​គេ។

ព័ត៌​មាន​បន្ថែម​ទំនាក់​ទំនង​មក​កាន់ ​ក្រុម​ហ៊ុន​អនុស្សា​តាម​រយៈ​ទូរស័ព្ទ​លេខ​ ០៩៣ ៨០២ ​៤៥៤ ​និង ​០១០ ៩១១​ ៧៧៦​ រឺគេហ​ទំព័រ​ហ្វេស​ប៊ុក​ Anussa Event Planner ៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • Bayern រៀបចំ​ផែនការ​ទម្លាក់​ជើង​ខ្លាំង Real នៅ​រាត្រី​នេះ

    ក្រុងមុយនិច: លោក Jupp Heynckes នឹង​រៀបចំ​ផែនការ​ផ្សេងៗ​ដើម្បី​ទម្លាក់​អតីត​ក្លិប​របស់​ខ្លួន​គឺ Real Madrid ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី ១ នៅ​រាត្រី​នេះ និង​បោះ​ជំហាន​