The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - NEA ​បណ្ដុះ​បណ្ដាល​ការជ្រើស​រើសជំនាញ​សិក្សា​ត្រឹមត្រូវ​ និង​ការចាប់​អាជីព​ការងារ ដល់​សិស្ស​វិទ្យាល័យ

NEA ​បណ្ដុះ​បណ្ដាល​ការជ្រើស​រើសជំនាញ​សិក្សា​ត្រឹមត្រូវ​ និង​ការចាប់​អាជីព​ការងារ ដល់​សិស្ស​វិទ្យាល័យ

Content image - Phnom Penh Post

NEA ​បណ្ដុះ​បណ្ដាល​ការជ្រើស​រើសជំនាញ​សិក្សា​ត្រឹមត្រូវ​ និង​ការចាប់​អាជីព​ការងារ ដល់​សិស្ស​វិទ្យាល័យ

ភ្នំពេញៈ ​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ បាន​ចាប់ផ្ដើម​បណ្ដុះ​បណ្ដាល​ ការជ្រើស​រើស​ជំនាញ​សិក្សា​ត្រឹម​ត្រូវ និង​ ការជ្រើសរើស​អាជីព​ការងារ ​ដល់​សិស្សា​នុសិស្ស​នៅតាម​វិទ្យាល័យ ​មួយ​ចំនួន​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ​ និង​នៅ​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​ ដើម្បី​ឲ្យ​ពួកគេ​សិស្សា ​និង​ធ្វើ​ការងារ​ត្រូវ​តាម​ជំនាញ​ទទួល​បាន​ជោគ​ជ័យ​ទៅ​ថ្ងៃ​អនាគត​ ។

លោក ​អាំង ​ភារៈ ​ប្រធាន​មជ្ឈម​ណ្ឌល​ការងារ​រាជធានី​ភ្នំពេញ ​បាន​ថ្លែង​ប្រាប់​គេហទំព័រ​ LIFT-យុវវ័យ ​ឲ្យ​ដឹង​ថា ការជ្រើស​រើស​ជំនាញ​សិក្សា​ត្រឹមត្រូវ ​ជាត្រីវិស័យ​បង្ហាញ​ពីអាជីព​ការងារ​ និងភាព​ជោគ​ជ័យ​របស់​យុវជន​នាពេល​អនា​គត​ ។

លោក​បាន​បន្ដ​ថា «ដោយឡែក ​ឆ្នាំ​នេះ ​យើង​មើល​ឃើញ​ថា ​ដោយ​សារ​ក្រសួងអប់រំ ​ក៏ដូចជា​អង្គ​ការ​មួយ​ចំនួន​នៅ​ភ្នំពេញ​បាន​ធ្វើ​ការ​ងារ​មួយ​ចំនួន​ដែល​អាច​បញ្ជ្រៀប​ដល់​សិស្ស​រួចទៅ​ហើយ ​យើង​ក៏​បាន​បង្វែរ​កម្ម​វិធី​បណ្ដុះ​បណ្ដាល​នេះ​ ទៅ​ដល់​សិស្ស ​នៅ​តាម​ជាយ​រាជធានី ​និង​ខេត្ដ​មួយ​ចំនួន​វិញ​» ។

ខេត្ដ​ដែល​ មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ ​គ្រោង​នឹង​ចុះ​ទៅបណ្ដុះ​បណ្ដាល​ដល់​សិស្ស​វិទ្យាល័យ​ ក្នុង​ការ​ជ្រើស​រើស​ជំនាញ​នោះ​រួម​មាន​ ខេត្ដ​ កណ្ដាល ​តាកែវ ​ព្រះសីហនុ ​បន្ទាយ​មានជ័យ ​និង ​នៅ​វិទ្យា​ល័យ​មួយ​ចំនួន​តាម​ជាយ​រាជ​ធានី​ភ្នំពេញ​ ដែល​ក្រសួង ​និង ​អង្គការ​មិន​ទាន់​ចុះ​ទៅដល់​ ។

ការ​បណ្ដុះ​បណ្ដលលើ​ការ​ជ្រើស​រើស​ជំនាញសិក្សាត្រឹម​ត្រូវ និង​អាជីព​នាពេលអនាគត​សម្រាប់​សិស្ស​នៅ​វិទ្យា​ល័យ​នេះ បើ​តាម​លោក ភារៈ បាន​ឲ្យដឹង​ថា NEA បាន​ទទួល​បទពិសោធន៍ នៃ​ការ​ស្រាវជ្រាវ ពីក្រុម​ហ៊ុន​ និង​ស្ថាប័ន​មួយ​ចំនួន ក្រោយ​ពី​បញ្ចប់​ការ​សិក្សាស្រាវជ្រាវ​​ យុវជន​នៅ​តែ​មិន​អាច​ស្វែង​រក​ការ​ងារឲ្យ​​ត្រូវតាម​ជំ​នាញ​ និង​​​ចាប់​យក​ការ​សិក្សា​មិន​តាម​ចំណូលចិត្ដ និង​ទេព្យកោសល្យ​ ។

លោក​ ភារៈ​បន្ដ ​«យើង​មើលឃើញ ​យុវជន​នៅ​ក្នុង​ប្រទេស​យើង ​បាន​ចាប់​អាជីព ការ​ងារ ខុស​ជំនាញ​ច្រើន មួយ​វិញ​ទៀត ​ទីផ្សារ​ដែល​គេត្រូវ​ការ​ពិត​ប្រាកដ ​និង​ជំនាញ​ដែល​សិស្ស​កំពុង​រៀន​​នោះ ក៏​មិន​ស៊ី​គ្នា ​ជំនាញ​ដែល​គេ​ត្រូវ​ការ​មាន​អ្នក​រៀន​តិច ​ចំណែក​ជំនាញ​ដែល​គេ​មិន​ត្រូវ​ការ​មាន​អ្នក​រៀន​ច្រើនទៅ​វិញ​» ​។

លោក​និយាយ​ទៀត​ថា​ «សិស្ស​មួយ​ចំនួន​ពេល​បញ្ចប់​ថ្នាក់​វិទ្យា​ល័យ​ ទៅ​បន្ដ​សិក្សា​នៅ​មហាវិទ្យាល័យ​ ពួកគេ​ទៅ​តាម​តែគ្នា ​មិន​បាន​ជ្រើស​រើស​ជំនាញ​តាម​ទេព្យ​កោសល្យ ​និង​អ្វី​ដែល​ពួកគេ​ស្រលាញ់ ​ដល់​ពេល​សិក្សា​ដល់​ឆ្នាំទី១-២ ​ទើប​ដឹង​ថា ​បាន​ជ្រើស​រើស​ជំនាញ​ខុស​» ។

ការបណ្ដុះ​ការ​ជ្រើស​ជំនាញ​សិក្សា​ត្រឹម​ត្រូវ ​និង​អាជីព​ទៅអនាគត​​នេះ ​បើ​តាម​លោក ភារៈ ​NEA បាន​ផ្ដោត​លើ​ជំនាញ​សំខាន់​មួយ​ចំនួន​ ដូចជា១.​ឲ្យ​ពួកគាត់​ដឹង​ថា ​តើ​ចំណូល​ចិត្ដ​របស់​ពួកគាត់​នោះ​ជាអ្វី ២​.ជំនាញ​ដែល​ត្រូវ​សិក្សា ​និង​មុខរបរ​នៅថ្ងៃ​អនាគត ​៣. ឲ្យ​ពួកគាត់​ដឹង​ថា តើ​ពួកគាត់​មាន​ទេពកោ​សល្យ​អ្វី​នៅ​ក្នុង​ខ្លួន​របស់​ពួកគាត់ ​និង ​ទី៤. ​គុណ​តម្លៃ ​តើ​ពួកគាត់​ឲ្យ​តម្លៃ​នៅ​ក្នុង​ខ្លួន​របស់​ពួកគាត់​នោះ​សម​នឹង​រៀន​អ្វី ​។

នាព្រឹក​ថ្ងៃទី២៧ មេសា ២០១៧ នេះ មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ បាន​រៀប​ចំសិក្ខា​សាលា​ស្តីអំពី «ការរៀប​ចំផែន​ការ​អាជីព និង​ការជ្រើសរើស​ជំនាញ​សិក្សា» ​ដល់​សិស្សា​នុសិស្ស​វិទ្យា​ល័យ​ទួល​ប្រា​សាទ​សែន​សុខ ខេត្ដ​កណ្ដល ​ចំនួន​១៥០នាក់ (ស្រី ៨៩) ​ និង ​នា​ព្រឹកថ្ងៃ​ទី២៦ មេសា ២០១៧ ក៏​បាន​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​ដល់​សិស្សា​នុសិស្ស​វិទ្យា​ល័យ​ភ្ញីមាស​ ខេត្ត​តាកែវ ចំនួន១២៣ នាក់ (ស្រី ៧១)រួច​មកហើយ​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍