The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Sipar និង Total ធ្វើ​យុទ្ធនា​ការ​អប់រំ​សុវត្ថិភាព​ចរាចណ៍​​តាម​បណ្ណា​ល័យ​ចល័ត

Sipar និង Total ធ្វើ​យុទ្ធនា​ការ​អប់រំ​សុវត្ថិភាព​ចរាចណ៍​​តាម​បណ្ណា​ល័យ​ចល័ត

Content image - Phnom Penh Post

Sipar និង Total ធ្វើ​យុទ្ធនា​ការ​អប់រំ​សុវត្ថិភាព​ចរាចណ៍​​តាម​បណ្ណា​ល័យ​ចល័ត

ភ្នំពេញៈ ក្រុមហ៊ុន​ តូតាល់​ កម្ពុជា និង​អង្គការ​ Sipar បាន​ចាប់​ដៃ​គ្នា​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​អប់រំ​ អំពី​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​តាម​រយៈ​​ បណ្ណាល័យ​ចល័ត​សុវត្ថិភាព​ របស់​អង្គការ​ Sipar ​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​ដល់​ប្រជាជន​ខ្មែរ ​ជា​ពិសេស​ សិស្ស-និស្សិត​ និង​យុវជន។

Sipar បាន​ដាក់​ឲ្យ​មាន​បណ្ណា​ល័យ​ចល័ត​មួយ​ឈ្មោះ​ថា «​សុវត្ថិភាព» ដែល​បណ្ណា​ល័យ​នេះ​បាន​ធ្វើ​សកម្ម​ភាព​​អប់រំ​ជារៀង​រាល់​ថ្ងៃ ខណៈ​ប្រជាជន សិស្សា​នុសិស្ស​ ប្រមាណ​ជាង ១០ ៦៣៥​ នាក់​​​ហើយ បាន​ទទួល​ការ​​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍ និង​ សម្ភារៈ រួមទាំង​បាន​អាន​ ​សៀវ​ភៅ​រូប​ភាព​អប់​រំ​អំ​ពី​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ ដែល​ផលិត​ដោយ​កុ្រម​និស្សិតស្ម័គ្រ​ចិត្ត​ Drop Everything and Read និង​ ក្រុម​ការ​ងារ​ One Medi។

លោក​ សាំង​ ប៊ុនទី ទូត​សុចន្ទៈសុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ ថ្លែង​ទៅ​កាន់​សិស្សា​នុសិស្ស​ និង​អ្នក​ចូល​រួម​ ក្នុង​កម្មវិធី ប្រកាស​ធ្វើ​យុទ្ធនា​ការ​អប់រំ​សុវត្ថិភាព​ចរាចណ៍​កាល​ពី​សប្តាហ៍​មុន​​​​ថា៖ «ការ​គោរព​ច្បាប់​ចរាចរណ៍​គឺ​ផ្ដើម​ចេញ​ពី​យើង​ទាំង​អស់​គ្នា»។

សូម​បញ្ជាក់​ថា​​ ៣ ​ឆ្នាំ​មក​នេះ​ ​អង្គការ​ Sipar និង​ ក្រុម​ហ៊ុន តូតាល់​ បាន​សហការ​គ្នា​ធ្វើ​ការ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​តាម​រយៈ​ការ​ចុះ​ធ្វើ​យុទ្ធនា​ការ​អប់​រំ​តាម​​ស្រុក ​ភូមិ​ សាលារៀន​ វិទ្យាល័យ​ទាំង​ក្នុង​រាជធានី​ភ្នំ​ពេញ និង​តាម​បណ្ដាខេត្ដ​នានា​​ (កណ្ដាល​ កំពង់​ស្ពឺ​ តាកែវ) ហើយ​និង​រំពឹង​​ទុក​ក្នុង​ឆ្នាំ​ ២០១៦ ​ខាង​មុខ​ នឹង​អាច​ធ្វើ​យុទ្ធ​នាការអប់​រំ សុវត្ថិភាព​ចរាចរណ៍ តាម​គ្រឹះ​ស្ថាន​មធ្យម​សិក្សា និង​វិទ្យាល័យ​ចំនួន ១០០​ នៅ​​ខេត្ដ​កណ្ដាល៕

អត្ថបទគួរចាប់អារម្មណ៍