ក្រុងអូតាវ៉ា: បណ្ណាល័យ​ឥតគិតថ្លៃ​ហាស្គេល (Haskell Free Library) និង​រោង​មហោស្រព (Opera House) មាន​អាសយ​ដ្ឋាន ២ ផ្សេង​គ្នា។ យ៉ាងណា​អាសយដ្ឋាន​ទាំង ២ ពិតជា​ត្រឹមត្រូវ​ដូចគ្នា ហើយ​អ្នកផ្ដល់​សេវាកម្ម​ដឹកជញ្ជូន​នឹង​ជូន​អ្នក​ទៅ​ដល់​អគារ​នោះ​ដូច​គ្នា។

អ្វី​ដែល​ជា​បញ្ហា​ចោទ​នោះ​គឺថា អ្នក​មក​ពី​ប្រទេស​ណា? ឃើញ​ទេ! បណ្ណាល័យ​ឥត​គិត​ថ្លៃ​ហាស្គេល និង​រោង​មហា​ស្រព ស្ថិត​នៅ​លើ​ខ្សែ​បន្ទាត់​ព្រំដែន​ទឹកដី​កាណាដា និង​សហរដ្ឋអាមេរិក។

ជាទី​ក្រុង​ព្រំដែន Derby Line និង Stanstead ចែករំលែក​នូវ​លក្ខណ​ពិសេស​ដូចគ្នា ដែល​យើង​នឹង​បាន​ដឹង។

បណ្ណាល័យ និង​រោង​មហោស្រព​ត្រូវបាន​កសាងឡើង​ដោយ​ជនជាតិ​អាមេរិក​ឈ្មោះ កាឡូស ហាស្គេល និង​ភរិយា​កាណាដា​នាម ម៉ារថា ស្ដេវើដ ហាស្គេល និង​បាន​បរិច្ចាគ​ឲ្យ​ពលរដ្ឋ​ទាំង ២ ប្រទេស​ប្រើប្រាស់​ជា​ប្រយោជន៍។

សារមន្ទីរ និង​​មហោស្រព ជា​អគារ​តែ​មួយ មាន​អាសយដ្ឋាន​ ២ផ្សេង​គ្នា​​។

វា​ត្រូវបាន​សាងសង់​លើ​ព្រំដែន ដែល​ងាយស្រួល​ដល់​ទាំង​ជនជាតិ​អាមេរិក និង​កាណាដា​មាន​លទ្ធភាព​ចូល​បណ្ណាល័យ​ដូច​គ្នា។

រយៈពេល​ជាច្រើន​ទសវត្សរ៍ បណ្ណាល័យ​បានក្លាយ​ជា​មជ្ឈមណ្ឌល​ដែល​ពលរដ្ឋ​មក​ពី​ប្រទេស​ទាំង ២ ជួប​ប្រាស្រ័យ​ទាក់​ទង​គ្នា។ បណ្ណាល័យ​ហាស្គេល អាច​ជា​កន្លែង​តែ​មួយ​គត់​ដែល​សមាជិក​ត្រូវ​បាន​បែង​ចែក​ដោយ​ព្រំដែន​ទឹកដី​កាណាដា-អាមេរិក អាច​ជួប​មុខ​គ្នា​ដោយ​មិន​ចាំបាច់​បំពេញ​បែប​បទ​ឆ្លង​ប្រទេស។

ពី​ដើមឡើយ​ស្ដ្រី​ក្រុង Stanstead ប្រទេស​កាណាដា បាន​បើកបរ​រថយន្ដ​ទៅ​កាន់ រដ្ឋ Vermon របស់​អាមេរិក ដើម្បី​សម្រាល​កូន​ដោយសារ​ខ្វះ​មណ្ឌល​សុខភាព​រដ្ឋ និង​វិថី​ល្អ​ស្អាត​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​កាណាដា។ ដូច្នេះ​ពលរដ្ឋ​វ័យ​កណ្ដាល និង​ជ្រេ​ជា​ច្រើន​ក្នុង​ក្រុង​នេះ ម្នាក់ៗ​សុទ្ធ​តែ​មាន​សញ្ជាតិ។

ថ្វីដ្បិតតែ Derby Line និង​Stanstead ប្រើ​កូដ​ទូរស័ព្ទ ២ ផ្សេងគ្នា ការ​ខល​ទូរស័ព្ទ​រវាង​ក្រុង​ទាំង ២ មិន​ខុស​ពី​ការ​ខល​ក្នុង​ស្រុក​ឡើយ។

បណ្ណាល័យ​ហា​ស្គេ​ល និង​រោង​មហា​ស្រព ត្រូវបាន​ទទួល​ស្គាល់​ជា​តំបន់​ប្រវត្ដិសាស្ដ្រ​សម្រាប់​ទាំង ២ ប្រទេស​ដោយសារ​តម្លៃ​បេតិកភណ្ឌ​ដ៏​ចម្លែក​ស្ថិត​លើ​ព្រំដែន​នេះ៕HR