The Phnom Penh Post Search

Search form

«គ្រួស​មួយ​ក្ដាប់»​ ចំណាយ​អស់​ជិត ៥ ​ពាន់​ដុល្លារ

Content image - Phnom Penh Post
យុវជន ចាប សោមច័ន្ទរិទ្ធិ ទទួល​រង្វាន់​ពី​លោក ខៀវ កាញ្ញារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន។ រូបថត សហការី

«គ្រួស​មួយ​ក្ដាប់»​ ចំណាយ​អស់​ជិត ៥ ​ពាន់​ដុល្លារ

ភ្នំពេញ៖ ជយ​លាភី​ចំណាត់​ថ្នាក់​លេខ ១ នៃកម្ម​វិធី​ប្រកួត​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​រឿង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា លោក​បាន​ចំណាយ​លុយ​អស់​ជិត ៥​ ពាន់​ដុល្លារ សម្រាប់​ផលិត​ខ្សែ​ភាព​យន្ត​មាន​រយៈ​ពេល ៧ ​នាទី​នេះ។

យុវជន​ ចាប ​សោម​ច័ន្ទរិទ្ធិ​ អាយុ ២៣​ឆ្នាំ ជា​ជយ​លាភី​ចំណាត់​ថ្នាក់​លេខ ១ នៃ​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​រឿង «គ្រួស​មួយ​ក្ដាប់»​ បាន​និយាយ​ថា​៖ «​នៅ​ក្នុង​ការ​ផលិត​រឿង​ខ្លី​មួយ​នេះ​ ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ជិត​ពី​រ​ខែ ​ហើយ​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​អស់​ជិត​ ៥ ​ពាន់​ដុល្លារ​»។

អតីត​និស្សិត​បញ្ចប់​ការ​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​ពី​សាកល​វិទ្យាល័យ​ លីមកុកវីង​ រូប​នេះ បន្ថែម​ថា​៖ «នេះ​គ្រាន់​តែ​ចំណាយ​ទៅ​លើ​ការ​ថត ថ្លៃ​ឈ្នួល​ឡាន ការ​ហូប​ចុក និង​ថ្លៃ​ឈ្នួល​សម្រាប់​តួ​សម្ដែង​ខ្លះៗ​ប៉ុណ្ណោះ ខណៈ​តួ​សម្ដែង​ខ្លះ​ទៀត គឺ​ជា​មិត្ត​ភក្តិ​ដែល​បាន​មក​ជួយ​ដោយ​មិន​គិត​កម្រៃ»។

​​​ខ្សែ​ភាព​យន្ត «គ្រួស​មួយក្ដាប់» បាន​ឆ្លុះ​បញ្ចាំង​​អំពី​ថតភាព​សង្គម​ដែល​មាន​ការ​រើស​អើង​ពី​សំណាក់​អ្នក​មាន​ទៅ​លើ​ក្រុម​មនុស្ស​ក្រី​ក្រ។ ផលិត​ករ​ភាព​យន្ត​ខ្នាត​ខ្លី​រូប​នេះ ត្រូវ​បាន​គណៈកម្មការ​ផ្ដល់​រង្វាន់​ជា​ទឹក​ប្រាក់​សរុប ៣​ ពាន់​ដុល្លារ សម្រាប់​ជយ​លាភី​ចំណាត់​ថ្នាក់​លេខ ១ កាល​ពី​ថ្ងៃ​ទី​ ០៨ ខែ​ វិច្ឆិកា​ កន្លង​មក​ថ្មីៗ​នេះ៕

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។