The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជម្រាបសួរប្រិយមិត្ត




ជម្រាបសួរប្រិយមិត្ត

ជម្រាបសួរប្រិយមិត្ត

120919_03
120919_03

កសិកម្ម គឺ​ជា​វិស័យ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន។ ប្រជាពល​រដ្ឋ​ខ្មែរ​ភាគច្រើន រស់​នៅ​ដោយ​ពឹង​ផ្នែក​របរ​ធ្វើ​ស្រែ​និង​ចម្ការ។

ទន្ទឹម​នឹង​វិស័យ កសិកម្ម​ជា​វិស័យ​សំខាន់ យុវជន​ដែល​ជា​កម្លាំង​ស្នូល​ក្នុង​ការ​អភិវឌ្ឍ​នោះ មិនសូវ​ជា​ចាប់​អារម្មណ៍​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​របស់​ខ្លួន ដោយ​អ្នក​ខ្លះ​ចាប់​អារម្មណ៍​តែ​វិស័យ​ផ្សេងៗ ដូចជា​ផ្នែក​បម្រើ​សេវា​កម្ម​ និង​ចង់​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ការិយា​ល័យ ជា​ជាង​ធ្វើ​ការ​អភិវឌ្ឍ​សហគមន៍​របស់​ខ្លួន។

ជាង​នេះ​ទៅ​ទៀត ​យើង​សង្កេត​ឃើញ​ថា នា​ពេល​បច្ចុប្បន្ន​នេះ ​មាន​ប្រជា​កសិករ​ខ្លះ​ធ្វើ​ស្រែ​ចម្ការ​ដោយ​ពឹង​ផ្អែក​តែ​លើ​ធម្មជាតិ (ទឹក​ភ្លៀង)។ ប៉ុន្តែ​ក៏​មាន​កសិករ​ខ្លះ​ទៀត មាន​គំនិត​ច្នៃ​ប្រឌិត ដោយ​កែច្នៃ​ដី​របស់​គាត់​មិន​ឲ្យ​នៅ​សល់​ទំនេរ​ឡើយ ក្រៅ​ពីដាំ​ស្រូវ គាត់​ឆ្លៀត​ដំា​ដំណាំ​ផ្សេងៗ និង​ចិញ្ចឹម​សត្វ​ទៀត​ផង។​

ទន្ទឹមនឹងនោះដែរ នៅ​ពេល​ដែល​យុវជន មួយ​ចំនួន​មាន​បំណង​រស់​នៅ និង​បម្រើ​ការ​ងារ​នៅ​ទីក្រុង ក៏​មាន​យុវ​ជន​មួយ​ចំនួន​តូច​ដែរ ជាក់​ស្តែង​យុវជន ផន សុភាក់ ដែល​មាន​ទឹក​ចិត្ត​ស្រឡាញ់​ស្រែ​ចម្ការ និង​ចង់​រស់​នៅ​ជាមួយ​ធម្មជាតិ​ស្រុក​ស្រែ ចង់​ធ្វើ​ជា​កសិករ​នៅ​ពេល​ដែល​ខ្លួន​រៀន​ចប់​ផ្នែកកសិកម្ម​នៅ​ រាជធានី ភ្នំពេញ។ ចុះ​អ្នក​វិញ មាន​បំណង​ប្រថ្នា​ដូច​យុវជន​ម្នាក់​នេះ​ទេ?​

នៅសប្តាហ៍​នេះ មាន​យុវ​ជន​វ័យ​ក្មេង​មួយ​រូប ចូល​ខ្លួន​មក​បង្ហាញ​នូវ​គន្លឹះ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​កសិកម្ម។ បើ​លោក​អ្នក​មាន​អ្វី​ចង់​បន្ថែម សូម​ប្រិយ​មិត្ត​ផ្ញើ​លិខិត​មក​កាន់ pivoine.beang@phnompenhpost.com។ សូមអរគុណ!

អត្ថបទគួរចាប់អារម្មណ៍