ដោយគិតពីអទិភាពនៃផលប្រយោជន៍ជាតិផ្ទាល់ខ្លួន មេដឹកនាំនៃប្រទេសចំនួន ២ ត្រូវបានគេមើលឃើញថា ជាឆ្អឹងទទឹងករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ និងសហភាពអឺរ៉ុប ក្នុងការរួបរួមគ្នាប្រឆាំងនឹងរុស្ស៊ី និងប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន។ អត្ថបទ៖ https://bit.ly/3GkMbWQ
ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋនៅតាមព្រំដែន ជាពិសេសពលករខ្មែរពី ៤០០ ទៅ ៥០០ នាក់បានទៅស្នើសុំធ្វើបណ្ណឆ្លងដែន ដើម្បីបានចូលទៅធ្វើការ ឬលក់ដូរស្របច្បាប់ នៅក្នុងប្រទេសថៃ បន្ទាប់ពីភាគីទាំង ២ បានឯកភាពគ្នាបើកច្រកព្រំដែនឡើងវិញ កាលពីថ្ងៃទី ១ ខែឧសភា ក្នុងកម្រិតថ្នាក់តំបន់។ អត្ថបទ៖ https://bit.ly/3GbmAzr
ក្រុមអត្តពលិកកម្ពុជា បានបំបែកកំណត់ត្រាលើចំនួនមេដាយសរុបក្នុងកីឡាស៊ីហ្គេម ក្រោយពីពួកគេបានឈ្នះមេដាយមាសរហូតដល់ ៩ មេដាយប្រាក់ចំនួន ១៣ និងសំរឹទ្ធ ៤១ ពីការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់រយៈពេល ២ ឆ្នាំម្តង លើកទី៣១ នេះ ដែលទើបតែត្រូវបានបិទបញ្ចប់កាលពីថ្ងៃចន្ទ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ អត្ថបទ៖ https://bit.ly/3sS
កម្ពុជាបាននាំចេញផលនេសាទស្រស់សរុបចំនួន ១ ២៩១ តោនក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២២ ដោយថយចុះជាង ១១ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ចំពោះបរិមាណនាំចេញសរុបនេះ គិតជាទឹកប្រាក់មានតម្លៃសរុបជិត ៣៩ លានដុល្លារ។
ក្រុមអ្នកនៅក្នុងវិស័យដឹកជញ្ជូន និងអ្នកនាំចេញបានអះអាងថា ការកើនឡើងជាបន្តបន្ទាប់នៃតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ជាពិសេសវិបត្តិនៃការផ្គត់ផ្គង់ប្រេងដែលបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅក្នុងប្រទេសអ៊ុយក្រែនបានជំរុញឱ្យតម្លៃដឹកជញ្ជូននៅកម្ពុជាកើនឡើងប្រមាណពី ១៥-២០ ភាគរយបើធៀបនឹងខែមេសា កន្លងមក។ ការណ៍នេះកំពុងយាយីដល់ការកើនឡើងថ្លៃដើមផលិតកម្មនៅក
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃសៅរ៍ បានចុះហត្ថលេខាលើច្បាប់ស្ដីពីកញ្ចប់ជំនួយដល់អ៊ុយក្រែនចំនួន $៤០ ប៊ីលាន ក្នុងអំឡុងដំណើរទស្សនកិច្ចជួបជាមួយមេដឹកនាំកូរ៉េខាងត្បូងថ្មី នៅទីក្រុងសេអ៊ូល ខណៈការឈ្លានពានរបស់រុស្ស៊ីឈានជិតដល់ខែទី៤។
សាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃទី ២៣ ឧសភា បានប្រកាសសាលដីកាកំបាំងមុខមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ៤ រូប និងអតីតមន្ត្រី ១ រូបទៀតសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដដែល បន្ទាប់ពីបានកាត់ក្តីឱ្យពួកគេជាប់ពន្ធនាគារក្នុងម្នាក់ ៥ ឆ្នាំ តែឱ្យអនុវត្តទោស ១៤ ខែពាក់ព័ន្ធបទចោទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីដល់ នាង ខុម ចាន់តារាទី ហៅ ស្រីមុំ
ការត្រឡប់មកវិញនៃអំណាចរបស់លោកនាយក រដ្ឋមន្ត្រី លី កេឈាង គឺជាប្រធានបទដ៏ក្ដៅមួយនៅក្នុងប្រទេសចិន។ ខណៈគេមើលឃើញថា លោក លី នឹងមានអំណាចក្នុងដៃឡើងវិញក្នុងបក្សកុម្មុយនីស្តចិន តាមរយៈការស្តារសេដ្ឋកិច្ចឡើងវិញ ការប្ដេជ្ញាចិត្តចំពោះយន្តការទីផ្សារ ការកាត់បន្ថយបន្ទុកពន្ធ ការគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម និងការបង្កើតការងារ ឬហៅថា «លីកូណូមិច»។