ស្ត្រីអ្នកភូមិបឹងកក់ ខណៈកំពុងតវ៉ា នៅមុខក្រសួងយុត្តិធម៌ កាលពីសប្តាហ៍មុន បានបែរកូនមីក្រូសំដៅទៅរកភ្ញៀវទេសចរ ទាំងជាតិនិងអន្តរជាតិ ដែលចូលទៅទស្សនាព្រះបរមរាជវាំង នៅឯចិញ្ចើមផ្លូវម្ខាងទៀត ដោយប្រាប់ពីទុក្ខសោក និងការឈឺចាប់របស់ពួកគេ ដែលបាត់បង់ដីធ្លី ផ្ទះសម្បែង។ ក្រុមអ្នកតាមដានចង់ឲ្យរដ្ឋាភិបាលបែងចែកដីទៅឲ្យអ្នកបឹងកក់ឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចប់ការតវ៉ា។ រូបថត គីមឡុង