ស្ត្រីចំណាស់ម្នាក់ ពចៅតូចដើរតាមភ្លឺស្រែ ឆ្ពោះទៅផ្ទះរបស់ខ្លួន ដែលព័ទ្ធជុំវិញទៅដោយដើមត្នោត និងដើមដូង នៅក្បែរផ្សារបាំងកាសី ស្រុកព្រៃកប្បាសខេត្តតាកែវ កាលពីថ្ងៃអាទិត្យ។ ផ្ទះរបស់កសិករខ្មែរនៅជនបទ ភាគច្រើននៅដាច់ឆ្ងាយពីគ្នា ពោលគឺផ្ទះពួកគាត់ត្រូវសង់នៅលើដីកេរដំណែលដូនតារៀងៗខ្លួន ។ នៅរដូវនេះវាលស្រែទាំងឡាយប្រៀបដូចជាកម្រាលព្រំពណ៌មាសឬពណ៌បៃតងគួរជាទីគយគន់។ រូប មិនា