រមណីយដ្ឋានអូរស៊ិនលែរ៍ ឬទឹកធ្លាក់៧ជាន់ ស្ថិតនៅក្នុងឃុំបីស្រុក ស្រុកលំផាត់ ខេត្តរតនគិរី។ តំបន់ទេសចរណ៍នេះមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីទីរួមខេត្ត។ រមណីយដ្ឋាននេះមិនមានអ្នកទេសចរទៅលេងទេនៅរដូវនេះ ទោះបីផ្លូវទៅកាន់ទីនោះមានភាពងាយស្រួលក្តី។ អ្នកទេសចរទៅទស្សនាតំបន់នេះ តែក្នុងពិធីបុណ្យធំៗប៉ុណ្ណោះ ដូចជាចូលឆ្នាំខ្មែរ ចូលឆ្នាំចិន៕ រូបថត ហេង ជីវ័ន