ក្មេងប្រុសម្នាក់ កំពុងជិះក្របី តាមផ្លូវ នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល កាលពីសប្តាហ៍មុន។ ការឃ្វាលក្របី-គោ អាចថា ជាការងារស្នូលមួយ សម្រាប់ក្មេងៗជាច្រើននៅជនបទ។ ក្មេងៗកូនប្រជាកសិករនៅជនបទ តែងតែមានការនឿយហត់យ៉ាងខ្លាំង ដើម្បីជួយឪពុក ម្តាយរបស់ពួកគេ ក្នុងការងារកសិកម្ម ឬការងារបន្ទាប់បន្សំផ្សេងៗជាច្រើនទៀត ក្រៅពីការទៅសាលារៀន។ រូបថត ហេង ជីវ័ន