បុរសម្នាក់ កំពុងគយគន់ទឹកស្ទឹងថ្លាឆ្វង់ ដែលបោកបក់ទៅដោយខ្យល់អាកាសបរិសុទ្ធ នៅកណ្តាលព្រៃកោងកាងដ៏ស្រស់ត្រកាល នៃសហគមន៍ទេសចរណ៍ធម្មជាតិពាមក្រសោប ក្នុងស្រុកមណ្ឌលសីមាខេត្តកោះកុង កាលពីសប្តាហ៍មុន។ ប្រទេសកម្ពុជាសម្បូរទៅដោយតំបន់ទេសចរណ៍បែបវប្បធម៌និងធម្មជាតិច្រើនអនេក ប៉ុន្តែប្រជាពលរដ្ឋជាច្រើននៅតែរស់នៅក្នុងស្ថានភាពគួរឲ្យសង្វេកនៅឡើយ។ រូបថត ជីវ័ន