The Phnom Penh Post Search

Search form

រថយន្ត​ថ្មីដែល​នាំ​ចូល​ទៅ​​អូស្រ្តាលី

រថយន្ត​ថ្មីដែល​នាំ​ចូល​ទៅ​​អូស្រ្តាលី

15-Stand-alone
15-Stand-alone

រថយន្ត​ទើបនាំ​ចេញ​ថ្មី​ចត​នៅ​កំពង់ផែ Port of Fremantle នា​ទីក្រុង​ប៊ែក ប្រទេស​អូស្រ្តាលី​កាលពីថ្ងៃ​ចន្ទ​ ដើម​សប្តាហ៍​នេះ។ លោក​នាយក​រដ្ឋមន្ត្រីអូស្រ្តាលី Kevin Rudd និង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​របស់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី ១២​ ក្នុង​ពិភព​លោក​មួយ​នេះ​បាន​ដាក់​ការ​គ្រប់​គ្រង​សេដ្ឋកិច្ច​របស់​ខ្លួនក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ក្នុ​ងគ្រា​ដែល​សេដ្ឋកិច្ច​ស្ទុះ​ងើប​យឺត ខណៈ​ពេលដែល​ការ​វិនិយោគលើ​វិស័យ​រ៉ែ​ដែល​ដឹក​នាំ​ដោយ​ប្រទេស​ចិន​ក្នុង​ប្រទេស​នេះ​ធ្លាក់ចុះ៕ រូបថត Bloomberg

13_stand-alone
13_stand-alone

កសិផល​ខ្ញុំ!

កសិករនៅ​ខេត្ត​កំពង់​ចាម ដែល​យក​កសិផល​របស់​ខ្លួន​មក​ដាក់​លក់នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ស្ថិតក្នុងស្រុក ស្គន់។ បើ​គេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦ ទៅខេត្ត​កំពង់ចាម គេឃើញប្រជាកសិករ​បាន​យក​កសិផល​ផ្លែឈើ​ដែល​គេ​ដាំ​ដោយ​ខ្លួន​ឯងយក​មក​ដាក់​លក់​នៅ​តាម​ដងផ្លូវ​ជា​ហូរហែដូច​ជា​ផ្លែទៀប​ជាដើម៕ រូបថត ម៉ៃ វីរៈ

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។