The Phnom Penh Post Search

Search form

អ្នក​ជន​បទ​ស្រុក​យើង​!

អ្នក​ជន​បទ​ស្រុក​យើង​!

6-STAND-ALON-11
6-STAND-ALON-11

អ្នក​ភូមិ​ចាក់​ត្រឡោក ក្នុង​ឃុំ​-​ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ កំពុង​ដង​ទឹក​អណ្តូង​​មុជ កាល​ពី​ថ្ងៃ​អា​ទិត្យ​ និង​ទិដ្ឋ​ភាព​ផ្ទះ​រយីក​​រយាក របស់​អ្នក​ភូមិ​​ជន​បទ​មួយ​នេះ​ ដែល​មើល​ទៅ​គួរ​ឲ្យ​សង្វេគ។ ទឹក​អណ្តូង​លូ​នេះ មិន​មែន​គ្រាន់​តែ​សម្រាប់​មុជ​​មួយ​មុខ​​នោះ​​​ទេ ​វា​ក៏​សម្រាប់​ផឹក និង​​ចម្អិន​​ម្ហូប​អា​ហារ​ផង​ដែរ​។ បើ​គ្រាន់​តែ​មើល​ពី​ទិដ្ឋ​ភាព​របស់​អ្នក​ភូមិ​មួយ​នេះ​ រដ្ឋាភិបាលនៅ​ត្រូវ​ធ្វើ​ដំណើរ​លើ​ផ្លូវ​វែង​ឆ្ងាយ​តទៅ​មុខ​ទៀត ដោយ​ត្រូវ​ចាប់​ផ្តើម​​ពី​ការ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​ថ្នាក់​ជាតិ​​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ហើយ​ត្រូវ​យក​ទៅ​អនុវត្ត​ឲ្យ​បាន​ពិត​ប្រា​កដ ទើបអាច​​ធ្វើ​ឲ្យ​​​ប្រជា​ពល​រដ្ឋ​នៅ​ជន​បទ​ដូច​ជា​ភូមិ​មួយ​នេះឆ្លង​ផុត​ពី​ស្ថាន​ភាព​​គួរ​ឲ្យ​សង្វេគបាន​។ រូប​ថត មិនា​

4-stand-alon
4-stand-alon

12_stand-alone
12_stand-alone

រដូវ​ធ្វើ​​ស្រែ​ចាប់​ផ្តើម​ហើយ​!

លោក ​អ៊ីវ សៀ អា​យុ៤៦ឆ្នាំ កំពុង​​រាស់​ដី​ស្រែ​ នៅ​ភូមិ​ចាក់ត្រឡោក ឃុំ-​ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ កាល​ពី​ថ្ងៃ​អា​ទិត្យ​។ នៅ​ពេល​​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់ ដែល​មាន​ទឹក​សម​ល្មម​ក្នុង​ស្រែ ​កសិករ​ខ្មែរ​បាន​​ចាប់​ផ្តើម​ភ្ជួរ​ស្រែ។ ការ​ភ្ជួរ​ស្រែ គឺ​ជា​​ការ​ចាប់​ផ្តើម​នៃ​ការ​បង្ក​បង្កើន​ផល។ ការ​បង្ក​បង្កើត​ផល​ស្រូវ​រដូវ​វស្សា​​របស់​កសិករ​ខ្មែរ​ គឺ​​នៅ​តែ​ពឹង​អា​ស្រ័យ​​​ស្ទើ​រតែ​ទាំង​ស្រុង​ទៅ​លើ​ទឹក​​ភ្លៀង​នៅ​ឡើយ​ ខណៈ​​ដែល​កម្ពុជា​នៅ​មិន​ទាន់​មាន​​ប្រព័ន្ធ​​ស្រោច​ស្រព​​តាម​តម្រូវ​ការ​នៅ​ឡើយ​។ រូប​ថត មិនា​

6-STAND-ALON12
6-STAND-ALON12

ការផលិត​សូត្រ!

កសិករផលិត​សូត្រនៅ​ខេត្ត​សៀម​រាប​ កំពុង​ដាក់​ដង្កូវ​នាង​ឲ្យ​ស៊ីស្លឹក​មន​ ដើម្បី​ផលិត​សូត្រ។ វិស័យសូត្រ​នៅកម្ពុជា​កំពុង​ប្រឈម​នឹងបញ្ហាលំបាក​ ខណៈ​សូត្រ​ភាគ​ច្រើន​ត្រូវ​បាន​នាំចូល​ពីក្រៅប្រទេស​ដើម្បី​ផ្គត់​ផ្គត់សិប្បកម្ម​សូត្រក្នុង​ស្រុក។ បច្ចុប្បន្ន​កម្ពុជា​អាច​ផលិត​សូត្រ​ខ្លួន​ឯង​បាន​តែ​៥​ភាគរយ​ប៉ុណ្ណោះ​នៃ​តម្រូវការ​សូត្រ​សរុប​៕ Ruth Keber

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។