ក្មេងប្រុស ស្រីពីរនាក់បងប្អូន កំពុងបញ្ជាគោយ៉ាងលំបាក ក្នុងការរាស់ដីស្រែ ដើម្បីព្រោះស្រូវនៅក្បែរផ្ទះរបស់ពួកគេ ក្នុងភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីសប្តាហ៍មុន។ គោ ឬក្របី ពេលខ្លះ បានបង្កការលំបាកចំពោះក្មេងៗ ឬអ្នកដែលពុំសូវមានជំនាញក្នុងការភ្ជួររាស់ដីស្រែ សម្រាប់ធ្វើកសិកម្ម។ ពេលខ្លះសត្វពាហនៈទាំងនេះ ក៏បង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សផងដែរ។ រូបថត ផា លីណា