ប៉ៃលិនៈរដ្ឋបាល​ខេត្ដ​ប៉ៃលិន​កាលពីម្សិលមិញបានសម្អាត​អនាម័យ​និង​លាបថ្នាំ​អគារ​ដើម្បី​រៀបចំ​ត្រៀម​មណ្ឌល​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​ថ្មី​បន្ថែមទៀត​នៅ​​វិទ្យាល័យ​ ហ៊ុន សែន​ សាលា​ក្រៅ​ស្ថិត​ក្នុងភូមិ​អូរអណ្តូង ​ឃុំ​អូរអណ្តូង​ ស្រុក​សាលា​ក្រៅ ​ដើម្បី​ត្រៀម​ដាក់​ពលរដ្ឋ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ និង​ពី​​ខេត្ដ​នានា​ ដែលមាន​ការសង្ស័យ​ពាក់​ព័ន្ធនឹង​ជំងឺ​កូ​វីដ ១៩។ នេះ​បើតាម​រដ្ឋបាល​ខេត្ដ​ប៉ៃលិន។

ការរៀបចំ​ត្រៀម​មណ្ឌល​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​ថ្មី​បន្ថែម​នេះ​​ដឹកនាំ​ដោយលោកស្រី​ បាន​ ស្រីមុំ​ អភិបាលខេត្ត​ប៉ៃលិន​និង​លោក សៅ ​សារ៉ាត់​ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​ជាមួយ​មន្ដ្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នៅ​ទីតាំង​វិទ្យាល័យ ​ហ៊ុន សែន​ សាលា​ក្រៅ​ ស្ថិត​ក្នុងភូមិ​អូរអណ្តូង ​ឃុំ​អូរអណ្តូង ​ស្រុក​សាលា​ក្រៅ​។

លោកស្រី​ បាន ស្រីមុំ បាន​ថ្លែងថា​ ដោយ​អនុវត្ត​តាម​ការណែនាំ​ និង​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុងការ​ទប់ស្កាត់​ការឆ្លងរីក​រាលដាលជំងឺកូ​វីដ ១៩ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រសួង​សុខាភិ​បាល រដ្ឋបាលខេ​ត្ត​ប៉ៃលិន​បានរៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជាច្រើន​កន្លែង​សម្រាប់​ពលរដ្ឋ​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ជំងឺកូ​វីដ ១៩ និង​បងប្អូន​ដែល​ទើប​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ និង​តំបន់​ប្រឈម​នានា​តាម​បណ្តា​រាជធានី/ខេត្ត។

លោក​ស្រីបាន​បញ្ជា​​ក់​ថា​៖‍ «ក្នុ​ងករណី​សង្ស័យ​បន្ទាប់​ពីក្រុមគ្រូ​ពេទ្យ​ជំនាញពិ​និត្យសុខ​ភាពជា​ពិសេស​បង​ប្អូនព​លក​រដែល​បានវិ​លត្រឡប់​មក​ពីក្រៅ​ប្រទេស​ គឺ​យើងបា​នរៀ​បចំ​ក្រុមកា​រងា​រដែល​មានកា​រចូលរួ​មពីប​ណ្តាម​ន្ទីរ អង្គ​ភាព​ស្ថាប័ន​ជុំវិញ​ខេត្ត និ​ងក្រុម​យុវ​ជនស្ម័គ្រ​ចិត្ដនៅ​ក្នុងខេ​ត្តធ្វើ​ការ​ចម្អិន​ម្ហូបអា​ហារស​ម្រាប់ប​ងប្អូន​កំពុងធ្វើចត្តា​ឡីស័ក​ចំនួន​៣ពេ​លជាប្រចាំ​ថ្ងៃ»។​

លោក​ស្រីអភិ​បាល​ខេត្តបា​ន​បន្ថែមថា នៅ​ថ្ងៃនេះថ្នា​ក់ដឹ​ក​នាំ មន្ត្រីរាជ​ការ​ អង្គភា​ពស្ថាប័​នជំនា​ញជុំ​វិញខេ​ត្តបាន​រួមគ្នា​សម្អា​តអនា​ម័យប​រិស្ថាន​និង​លាបថ្នាំ​អគា​រនៅម​ណ្ឌលច​ត្តាឡីស័​កត្រៀម​ថ្មីនេះ ​គឺក្នុ​ងគោល​បំណ​ងទី១​ចង់ប​ង្ហាញ​ជាគំរូ​ដ៏ល្អស​ម្រាប់ប្រ​ជាព​លរដ្ឋ​ក្នុងកា​រចូ​លរួ​មទប់​ស្កាត់កា​រចម្ល​ជំងឺកូវី​ដ ១​៩ និង​ទី២ ដើ​ម្បីបង្កើន​សា​មគ្គីភា​ព ឯ​កភាពប្រ​កបដោយ​ភាព​ស្និទ្ធ​ស្នាល និ​ងការ​ទទួលខុ​សត្រូវ​ខ្ពស់​ក្នុងនាម​ជាមន្ត្រី​រាជការ​បម្រើ​ជា​តិ និង​ប្រជា​ជន​។

ជា​មួយគ្នា​នេះ​លោក​ស្រី​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​កងកម្លាំ​ង​សមត្ថ​កិច្ច​ និង​ក្រុមគ្រូ​ពេទ្យ​ជំនា​ញព្រម​ទាំងម​ន្ត្រីរាជកា​រដែលកំ​ពុងបំ​ពេញ​បេសក​កម្មដ៏ថ្លៃ​ថ្លាស​ម្រាប់ប្រ​ជាជន ​និ​ងប្រទេស​ជាតិនៅ​តា​មគោ​លដៅ​ និង​តាមម​ណ្ឌលច​ត្តាឡីស័​កនានាក្នុ​ងខេ​ត្តប្រក​បដោ​យការ​ទទួល​ខុសត្រូ​វខ្ព​ស់ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹងកា​ររីក​រាលដាល​ជំ​ងឺកូវី​ដ ១៩​៕

វីដេអូ៖