ភ្នំពេញៈមនុស្ស​ចំនួន ១៥ នាក់​ទៀត​បាន​ទទួល​មរណ​ភាព​ ដោយ​សារ​ជំងឺ​កូ​វីដ១៩ ខណៈ​អ្នកទើបរក​ឃើញ​ឆ្លង​ថ្មី​ទៀត​មាន​ចំនួន​ ៤៦៨ នាក់ និង​មាន​អ្នកជា​សះ​ស្បើយ​ចំនួន ៦៣៦នាក់។

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិ​បាល​ នៅ​ថ្ងៃទី ១៣ ខែមិថុនានេះ​ បាន​ឱ្យដឹង​ថា ករណី​រកឃើញ​ថ្មី​នេះមាន​​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​សហ​គមន៍​ចំនួន ៤៣៧​ នាក់ និង ​អ្នកធ្វើដំណើរ​មកពី​ប្រទេស​មាន​ចំនួន​ ៣១ នា​ក់។

គិត​ត្រឹម​ព្រឹក ​ថ្ងៃទី១៣ ​ខែមិថុនា ឆ្នាំ២០២១នេះ អ្នក​ឆ្លង​វីរុស​កូ​វីដ១៩ សរុប​ក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន ​៣៨ ៤២៧នាក់ អ្នកជា​សះស្បើយ​សរុប​មាន​ចំនួន ៣១ ៨៥៨​ នាក់ និង​អ្នកស្លាប់​បាន​កើន​ឡើង​រហូត​ដល់ ៣៣៥​នាក់៕