
ធ្វើតេស្ដកូវីដ ១៩ កម្មកររោងចក្រ នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ កាលពីថ្ងៃទី១៦ ០៦ ២០២១។ រូបថត Yousos Apdoulrashim
ភ្នំពេញៈ មនុស្សចំនួន ២០ នាក់ទៀតបានទទួលមរណភាព ដោយសារជំងឺកូវីដ ១៩ ខណៈរកឃើញមានឆ្លងចំនួន ៤៧១ នាក់ និងអ្នកជាសះស្បើយមានចំនួន ៩២៨ នាក់។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១៩ ខែមិថុនានេះបានឱ្យដឹងថា ករណីឆ្លងរកឃើញថ្មីនេះ គឺមានឆ្លងក្នុងសហគមន៍មានចំនួន ៤៧១ នាក់ និងអ្នកដំណើរពីបរទេសមានចំនួន ៤៥ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ នេះ ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ៤២ ០៥២ នាក់ អ្នកជាសះស្បើយសរុបមានចំនួន ៣៦ ៨៦៨ នាក់ និងអ្នកស្លាប់បានកើនឡើងរហូតដល់ចំនួន ៤១៤ នាក់៕