ភ្នំពេញៈមនុស្ស​ចំ​នួន១៧នាក់​បន្ថែម​ទៀត​បានទទួល​មរណ​ភាព​ដោយ​សារ​ជំងឺ​កូ​វីដ១៩ដែលធ្វើឱ្យ​អ្នកស្លាប់​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​រហូត​ដល់​ជាង​៤០០នាក់​ ​ខណៈដែល​អ្នក​ឆ្លង​ថ្មី​ត្រូវ​បាន​រកឃើញ​មាន​រហូត​ដល់ ​៦៥៩នាក់ និង​អ្នកជាសះ​ស្បើយ​មាន​ចំនួន ៦២១​នាក់។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅថ្ងៃ​នេះ​បានឱ្យដឹង​ថា អ្នក​ដែល​បាន​រកឃើញ​មាន​ឆ្លង​ថ្មី​នេះ មាន​ករណី​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​សហ​គមន៍​ចំនួន ៦០៧នាក់ និង​អ្នក​ដំណើរ​មកពី​បរ​ទេសមាន​ចំនួន ៥២នាក់។

គិត​ត្រឹម​ព្រឹក ថ្ងៃទី២០ ​ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩សរុប​កើន​ឡើង​ដល់ ៤២ ៧១១ នាក់ អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ៣៧ ៤៨៩​នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ​៤៣១នាក់៕