The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ហ៊ុន សែន តែងតាំង​សមាសភាព​អនុគណៈកម្មការ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩




លោក​ ហ៊ុន សែន តែងតាំង​សមាសភាព​អនុគណៈកម្មការ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩

Content image - Phnom Penh Post
ក្រុមមន្ត្រី​ចុះ​ត្រួតពិនិត្យ​មណ្ឌល​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​នៅ​កោះពេជ្រ​ពីថ្ងៃ​ ១៣ មេសា ២០២១​។ រូបថត សហការី

លោក​ ហ៊ុន សែន តែងតាំង​សមាសភាព​អនុគណៈកម្មការ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩

ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​ ១៩ ​ខែ​មិថុនា ​បានចេញ​សេចក្តី​សម្រេច​តែងតាំង​សមាសភាព​នៃ​អនុគណៈកម្មការ​នានា​ចំណុះ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩​។

យោងតាម​សេចក្ដី​សម្រេច​របស់លោក​នាយករដ្ឋមន្ដ្រី​ស្ដីពី​ការតែងតាំង​សមាសភាព​នៃ​អនុគណៈកម្មការ​នានា ចំណុះ​ឱ្យ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ- ១៩ នេះ គឺ​យោងតាម​សំណើ​របស់​ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩​។

សេចក្ដី​សម្រេច​ដដែល​បានសម្រេច​តែងតាំង​សមាសភាព​នៃ​អនុគណៈកម្មការ​វាយតម្លៃ ផែនការ និង​យុទ្ធសាស្ដ្រ ដែល​ក្នុងនោះ​មាន​លោក​ ឡូ វាសនាគិរី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ជា​ប្រធាន​អនុគណៈកម្មការ​នេះ​រួម​នឹង​អនុប្រធាន អនុប្រធាន​អចិន្រៃ្តយ៍ និង​សមាជិក​មាន​សមាសភាព​មកពី​បណ្ដា​ក្រសួង និង​អង្គភាព​នានា​សរុប​ចំនួន ២៦ រូប​ទៀត​។

សេចក្ដី​សម្រេច​របស់​លោក​នាយករដ្ឋមន្ដ្រី​ក៏បាន​តែងតាំង​សមាសភាព អនុគណៈកម្មការ គ្រប់គ្រង​ច្រកទ្វារ​ចេញ-ចូល​ប្រទេស និង​ការធ្វើ​ចត្ដាឡីស័ក ដោយ​ក្នុង​នោះ​បានតែងតាំង​លោក ហ៊ុន ម៉ានិត អគ្គនាយក​ស្រាវជ្រាវ​ចារកិច្ច ក្រសួង​ការពារ​ជាតិ​ជា​ប្រធាន និង​លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក​អន្ដោប្រវេសន៍ ក្រសួង​មហាផ្ទៃ​ជា​អនុប្រធាន​អចិន្រៃ្តយ៍​រួម​នឹង​អនុប្រធាន និង​សមាជិក មាន​សមាសភាព​មកពី​បណ្ដា​ក្រសួង និង​អង្គភាព​នានា​សរុប ២៧ រូប​ទៀត​។

សេចក្ដី​សម្រេច​នេះ​ក៏​បាន​ប្រកាស​សមាសភាព អនុគណៈកម្មការ ឆ្លើយតប​បន្ទាន់ និង​ស្រាវជ្រាវ​រក​បុគ្គល​ផ្ទុកមេរោគ​កូវីដ ​១៩ ដែល​ក្នុងនោះ​មាន​លោក ឌី វិជ្ជា អគ្គស្នងការរង​នគរបាលជាតិ​នៃ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន រួម​នឹង​អនុប្រធាន និង​សមាជិក​មាន​សមាសភាព​មកពី​បណ្ដា​ក្រសួង និង​អង្គភាព​នានា​ចំនួន ១៣ រូប​ទៀត​។

សេចក្ដី​សម្រេច​ក៏បាន​ប្រកាស​សមាសភាព អនុគណៈកម្មការ​បច្ចេកទេស​ និង​ព្យាបាល​ក្នុង​នោះ​លោក ហ៊ុន ចំរើន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ជា​ប្រធាន និង​លោកស្រី ពេជ ចន្ទមុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ដ​យុវជន​សម្ដេច​តេជោ (THYDA) ជា​អនុប្រធាន​អចិន្រៃ្តយ៍ រួម​នឹង​អនុប្រធាន​ និង​សមាជិក​មាន​សមាសភាព​មកពី​បណ្ដា​ក្រសួង និង​អង្គភាព​នានា​ចំនួន ២០ រូប​ទៀត​។

សេចក្ដី​សម្រេច​ក៏បាន​ប្រកាស​សមាសភាព អនុគណៈកម្មការ​សេវា​មន្ទីរពិសោធន៍ ដែល​ក្នុងនោះ​មាន​លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ជា​ប្រធាន រួម​នឹង​អនុប្រធាន និង​សមាជិក​មាន​សមាសភាព​មកពី​បណ្ដា​ក្រសួង និង​អង្គភាព​នានា​ចំនួន ៩ រូប​ទៀត​។

សេចក្ដី​សម្រេច​ក៏បាន​ប្រកាស​សមាសភាព អនុគណៈកម្មការ អប់រំ បណ្ដុះបណ្ដាល និង​ទំនាក់ទំនង​សាធារណៈ​ដែល​ក្នុងនោះ​មាន​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ជា​ប្រធាន រួម​នឹង​អនុប្រធាន និង​សមាជិក​មាន​សមាសភាព​មកពី​បណ្ដា​ក្រសួង និង​អង្គភាព​នានា​ចំនួន ៤១ រូប​ទៀត​។

សេចក្ដី​សម្រេច​ក៏បាន​ប្រកាស​សមាសភាព អនុគណៈកម្មការ​បច្ចេកវិទ្យា និង​ទិន្នន័យ ដោយ​ក្នុង​នោះ​មាន​លោក ខូវ មករា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ជា​ប្រធាន​រួម​នឹង​អនុប្រធាន និង​សមាជិក​មាន​សមាសភាព​មកពី​បណ្ដា​ក្រសួង និង​អង្គភាព​នានា​ចំនួន ២១ រូប​ទៀត​។ សេចក្ដីសម្រេច​ក៏បាន​ប្រកាស​សមាសភាព អនុគណៈកម្មការ ផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ ដែល​ក្នុងនោះ​លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ជា​ប្រធាន​រួម​នឹង​អនុប្រធាន និង​សមាជិក មាន​សមាសភាព​មកពី​បណ្ដា​ក្រសួង និង​អង្គភាព​នានា​ចំនួន​ ៩ ​រូប​ទៀត​។

សេចក្ដី​សម្រេច​ក៏បាន​ប្រកាស​សមាសភាព អនុគណៈកម្មការ គ្រប់គ្រង និង​ចាត់ចែង​សាកសព​អ្នកជំងឺ​កូវីដ​ ១៩ ដែល​ក្នុងនោះ​លោក កុល វីរក្ស រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន​រួម​នឹង​អនុប្រធាន និង​សមាជិក​មកពី​បណ្ដា​ក្រសួង និង​អង្គភាព​នានា​ចំនួន ៣៤ រូប​ទៀត​៕

អត្ថបទគួរចាប់អារម្មណ៍