កាល​ពី​ថ្ងៃ​ចន្ទ ក្រុមហ៊ុន Dynamic Pharma Co Ltd បាន​ឧបត្ថម្ភ​ឱសថ​បុរាណ​ទំនើប​ចិន លៀនហ៊័រ ឈីងវឹន ចំនួន ៥ ម៉ឺន​ប្រអប់ ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ (TYDA) ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​ខ្លួន ដើម្បី​ដោះ​ស្រាយ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ព្រះ​រាជាណាចក្រ កម្ពុជា។

ពិធី​ប្រគល់​ឱសថ​បុរាណ​ទំនើប​ចិន​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ការិយាល័យ​របស់ TYDA ស្ថិត​ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួល​គោក។ ឱសថ​បុរាណ​ទំនើបនេះ​ ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Yiling Pharmaceutical របស់​ចិន ដើម្បី​ព្យាបាល​ជំងឺ គ្រុន​ផ្តាសាយ និង កូវីដ ១៩។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Dynamic លោក Tom Kimson និង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន លោក ហ្លួង ចាន់ហ៊ុន បាន​ប្រគល់​ឱសថ​បុរាណ​ទំនើប​ទាំង​នោះ ដល់​អ្នក​តំណាង​របស់ TYDA គឺ​ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​រង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង លោក​វេជ្ជបណ្ឌិត Thay MengKry ៕