ភ្នំពេញៈ ថ្ងៃនេះ​មាន​អ្នកឆ្លង​ជំងឺ​កូវីដ ១៩ ​ថ្មី​ចំនួន​ ៦៥៥ នាក់​ ខណៈ​អ្នកដែល​ត្រូវបាន​ព្យាបាល​ជាសះ​ស្បើយ​ចំនួន​ ៦៩៦​ នាក់ ​និង​មាន​អ្នក​ស្លាប់​ចំនួន​ ១៨ នាក់។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល។

ក្រសួង​សុខភិបាល​បញ្ជាក់ថា ​ករណី​រក​ឃើញ​ថ្មី​នេះ ​មាន​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ចំនួន​ ៥៨៣ ​នាក់ ​និង​អ្នក​ដំណើរ​មក​ពី​បរទេស​ចំនួន​ ៧២ នាក់។

បើ​តាម​ក្រសួង​សុខាភិបាល ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៤ ​ខែមិថុនា ​ឆ្នាំ ២០២១ ​ប្រទេស​កម្ពុជា ​មាន​អ្នក​វិជ្ជមាន​វីរុស​កូវីដ ១៩ ​សរុប​ទូទាំង​ប្រទេស​បាន​កើនឡើង​ដល់​ ៤៥ ៣៦៦ នាក់​ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​ចំនួន ៤០ ០១០ នាក់ ​និង​អ្នកស្លាប់​ក៏​បាន​កើនឡើង​ដល់​ ៤៩៣ នាក់៕