The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ​ស ​ខេង ​​ជួប​ពិភាក្សា​ជា​មួ​យ​លោក​ វិ​ទិ​ត​ ម៉ុ​ន​ថារ​បន ​អ្នក​រាយ​ករ​ណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​លើក​ទី​១ ​




លោក​ ​ស ​ខេង ​​ជួប​ពិភាក្សា​ជា​មួ​យ​លោក​ វិ​ទិ​ត​ ម៉ុ​ន​ថារ​បន ​អ្នក​រាយ​ករ​ណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​លើក​ទី​១ ​

Content image - Phnom Penh Post
លោក ស ខេង និងអ្នករាយការណ៍ពិសេសអង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុងជំនួបទ្វេភាគីតាមZoom។ រូបថត ក្រសួងមហាផ្ទៃ

លោក​ ​ស ​ខេង ​​ជួប​ពិភាក្សា​ជា​មួ​យ​លោក​ វិ​ទិ​ត​ ម៉ុ​ន​ថារ​បន ​អ្នក​រាយ​ករ​ណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​លើក​ទី​១ ​

ភ្នំពេញៈ ​លោក​ ​ស ​ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ នៅ​ថ្ងៃ​ទី ​២៤​ ខែ​មិថុនា ​បាន​ជួប​ពិភាក្សា​ជា​មួ​យ​លោក​ វិ​ទិ​ត​ ម៉ុ​ន​ថារ​បន ​អ្នក​រាយ​ករ​ណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ​សន្និ​សីទ​ Zoom​ ជា​លើក​ទី​១ ​ក្រោយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ នៃ​អង្គការ​សហ​ប្រ​ជា​ជាតិ​បាន​តែង​តាំង​នៅ​ចុង​ខែ​មិនា​។​​

នៅ​ក្នុង​កិច្ច​ពិភាក្សា​ពី​ចម្ងាយ​នោះ​ភាគី​ទាំង​ ២ បាន​លើក​ឡើង​នូវ​បញ្ហា ​ក្នុង​ពន្ធនា​គារ​ លំហរ​ប្រ​ជា​ធិប​តេយ្យ ​ដំណើរ​ការ​កែ​ទម្រង់​ច្បាប់​ NGOs ​និង​វិធាន​ការ​ឆ្លើយ​តប​បន្ត​បន្ទាប់​ទៀត​នៅ​ក្រោយ​ស្ថាន​ភាព​ជំងឺ​កូ​វីដ ​១៩​។​ ​យោង​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ ស ​ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​។​​

ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ពី​ជំហរ​ នូវ​កិច្ច​សន្ទនា​ដោយ​ត្រង់​ទៅ​ត្រង់​មក​ ដើម្បី​រួមគ្នា​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​ជា​ក្ដី​កង្វល់​រួម​ប្រកប​ដោយ​ការ​ស្ថាប​នា​។​

លោក​ ​វិ​ទិ​ត​ ម៉ុ​ន​តារ​បន​ ក៏​បាន​ជួប​ពិភាក្សា​ជា​មួយ​ប្រធាន​គណៈ​កម្មា​ធិការ​ សិទ្ធិ​មនុស្ស​កម្ពុជា​លោក​ ​កែវ​ ​រ៉េ​មី ​ ​ផង​ដែរ​ ដើម្បី​ពិភា​ក្សាអំពី​វិធី​សាស្ត្រ ​និង​អទិភាព​ការងារ​ក្នុង​អាណត្តិ​ជា​អ្នក​រាយ​ការណ៍​ពិសេស​ថ្មី​ ​​និង​ការ​ប្រមូល​ធាតុ​ចូល​សម្រាប់​របាយ​ការណ៍​ដែល​ត្រូវ​ដាក់​ជូន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី​៤៨​។​

លោក ​វិ​ទិ​ត ម៉ុ​ន​ថារ​ប៊​ន​ គឺ​ជា​អ្នក​រាយ​ការណ៍​ពិសេស ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ​ទទួល​បន្ទុក​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុ​ជាទី​៧​ ក្នុង​អាណត្តិ​ ៥ ​ឆ្នាំ​ បន្ទាប់​ពី​លោក​ស្រី រ៉ូ​ណា​ ស្មី​ត​ ត្រូវ​បាន​បញ្ចប់​៕

អត្ថបទគួរចាប់អារម្មណ៍