សៀមរាបៈ រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ប្រកាស​ពី​ការ​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩​ចំនួន ៤៩ នាក់ បន្ថែម​ទៀត អ្នក​ជា​សះ​ស្បើយ ៦២ នាក់ និង​ស្លាប់​ចំនួន ១នាក់ នៅ​ថ្ងៃ​ទី ២៤ ខែ​មិថុនា ឆ្នាំ ២០២១។

សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ពោល​គិត​ត្រឹម​ថ្ងៃ​ទី ២៤ ខែ​មិថុនា​នេះ ខេត្ត​សៀម​រាប មាន​អ្នក​វិជ្ជមាន​កូវីដ ១៩ សរុប​ចំនួន ៧៥១ នាក់ ព្យាបាល​ជា​សះ​ស្បើយ​ ២៦៧ នាក់ ស្លាប់ ៩នាក់ និង អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​មាន​ចំនួន ៤៧៥ នាក់។

រដ្ឋបាល​ខេត្ត​សៀមរាប អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ដឹង​ថា ខ្លួន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ ១៩ សូម​រួស​រាន់​ធ្វើ​ចត្តា​ឡីស័ក តាម​ផ្ទះ​រៀងៗ​ខ្លួន ឱ្យ​បាន​គ្រប់ ១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់​ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ដាច់​ខាត៕