ភ្នំពេញៈ ​នារី​វ័យក្មេង​ ២​ នាក់​បាន​ស្លាប់​ កាលពី​ថ្ងៃទី​ ២៨​ ខែមិថុនា​នេះ​ នៅក្នុង​សង្កាត់​ព្រែក​ភ្នៅ ត្រូ​បាន​បញ្ជាក់ថា ​ករណី​ស្លាប់​នេះ​កើតឡើង​ក្រោយពី​ពួកគេ​បាន​ផឹកស្រា​ឡុ​ក​ដែល​មាន​សារ​ធា​ត​មេ​តា​ណុល​កម្រិត​ខ្ពស់​។​

លោក​ ញាណ ​នន ​នាយ​ប៉ុស្តិ៍​នគរ​បាល​ស​ង្កា​ត់​ឃ្មួញ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៨​ ខែមិថុនា​នេះ​ថា​ នារី​ទាំង​ពីរ​រូបនេះ ​មាន​ឈ្មោះ ​អ៊ុយ​ ស្រី​ម៉ៅ ​អាយុ ​២១​ ​ឆ្នាំ ​និង​ ​ឈ្មោះ​អ៊ុយ​ ស្រី​ដា ​អាយុ​ ១៩ ឆ្នាំ​ ​ ជា​បងប្អូន​បង្កើត​ ធ្លាប់​ធ្វើការ​នៅក្នុង​ភោជនីយ​ដ្ឋាន​មួយ​កន្លែង​ ឈ្មោះ​អរ​គី​ដេ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ​។​

លោក​ ​ញាណ ​នន​ ​បញ្ជាក់​ទៀត​ថា​៖ «​ពួកគាត់​មាន​សភាព​មិន​ស្រួលខ្លួន​ ក៏​ត្រូវបាន​សាច់ញាតិ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ កាល​ម៉ែត្រ​ដើម្បី​ព្យាបាល ប៉ុន្តែ​ត្រូវ​បាន​ស្លាប់​នៅឯ​មន្ទីរ​ពេទ្យ​នោះ​។ ​ខ្ញុំ​បាន​ធ្វើ​សេចក្តី​រាយការណ៍​នេះ​ទៅ​ស្នងការ​រាជ​ធ​នី​ភ្នំពេញ​ រួចហើយ​ដែរ ដោយ​មាន​ការ​ខាង​ក្រុម​គ្រូពេទ្យ​ ក៏​ដូច​ជា​ក្រុម​កោសល​វិច័យ ​បាន​ចុះមក​ត្រួត​ពិនិត្យ​សាកសព​ ហើយ​ក៏បាន​អនុញ្ញាត​ឱ្យ​មានការ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​រួចហើយ​»៕