ភ្នំពេញៈ មន្រ្ដីនៃ​អគ្គនាយ​ក​ដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង​ និង​បង្ក្រាប​ការ​ក្លែង​បន្លំ (ក.ប.ប) រាជ​ធានី​ភ្នំ​ពេញ នៅ​ថ្ងៃទី​ ២៩​ ខែមិ​ថុនា បាន​​បើក​យុទ្ធនា​ចុះផ្សព្វ​ផ្សាយ និង​ត្រួត​ពិនិត្យ​ ហាម​ឃាត់​ការ​ដាក់​លក់​ឧបក​រណ៍ សម្រាប់​ធ្វើ​តេស្តរក​អង់​ទីគ័រការពារ​ជំងឺកូវីដ ​១៩ នៅ​តាម​ទីផ្សារ និង​ឱសថ​ស្ថាន​នានា ​នៅរាជ​ធានី​ភ្នំពេញ ក្រោយពី​ក្រសួង​សុខា​ភិបាល មិន​អនុញ្ញាត ឱ្យ​ប្រើប្រាស់​និង​ដាក់​លក់​ឧបករណ៍​សំរាប់​ធ្វើតេស្ត​នេះ​​រួច​មក​​។

លោ ហេង មាលី ប្រធាន​សាខា ក.ប.ប រាជធានី​ភ្នំពេ​ញ​ថ្លែង​ប្រាប់ ភ្នំពេញ​ ប៉ុស្ដិ៍ នាថ្ងៃទី​ ៣០ ខែមិថុនា​ នេះ​ថា ក្នុង​ពេល​ចុះ​អនុវត្ដ​យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ និង​ត្រួត​ពិនិត្យ ហាម​ឃាត់​ការ​ដាក់​លក់​ឧបករណ៌ សម្រាប់​ធ្វើ​តេស្ត​រ​កអង់​ទីគ័​រ​ការពារជំ​ងឺកូវី​ដ ១៩ កាល​ពី​ថ្ងៃទី​​ ២៩ ខែមិ​ថុនា ឱសថ​ស្ថាន ចំនួន ៨៦ ក្នុង​ខណ្ឌ​ចំនួន​ ៣ នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ត្រូវ​បាន​មន្រ្តី​ជំនាញ​ចុះផ្សព្វ​ផ្សាយ និង​ត្រួត​ពិនិត្យ ហាម​ការ​ដាក់​លក់​ឧបក​រណ៍ សំរាប់​ធ្វើ​តេស្ត​រក​អង់​ទីគ័រ​ការពារ​ជំងឺ​កូវី​ ១៩។

លោក​បាន​ថ្លែង​ថា៖ «​ការ​អនុវត្ដ​យុទ្ធ​នាការ​នេះ ​គឺមន្រ្តី​ជំនាញ​បាន​ចុះផ្សព្វ​ផ្សាយ​ និង​ត្រួត​ពិនិត្យ​ការ​ដាក់​លក់​ឧប​ករណ៍​សំរាប់​ធ្វើ​តេស្ត​រក​អង់​ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩​ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល​មិន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់ និង​ដាក់​លក់​ឧបករណ៍​សំរាប់​ធ្វើ​តេស្តរក​អង់​ទីគ័រ​ការពារ​ជំងឺកូវីដ​ ១៩ លើ​ទីផ្សារ​ទេ»។

លោក​បាន​ឱ្យ​ដឹង​ថា ឱសថ​ស្ថាន ដែល​មាន​ទីតាំង​ស្ថិត​នៅម្តុំផ្សារ​អូឡាំ​ពិក និង​ផ្សារតាប៉ាង ដែល​មាន​ឱសថ​ស្ថាន​ចំនួន ៨៦ ក្នុង​ខណ្ឌ​ចំនួន ៣ ក្នុង​នោះមាន​ខណ្ឌ​បឹង​កេង​កង ខណ្ឌ​ ៧​ មករា និង​ខណ្ឌ​ដូន​ពេញ ត្រូវបាន​មន្រ្ដី​ជំនាញ​ចុះ​អនុវត្ដ​យុទ្ធនា​ការ។

លោក មាលី បាន​បញ្ជាក់​ថា៖«ជា​លទ្ធផលឱសថ​ស្ថាន​ទាំងអស់​នោះ ​ពុំមាន​ដាក់​លក់​ និងពុំ​ដែល​ធ្លាប់​មាន​លក់​ឧបករណ៍​តេស្តរក​អង់​ទីគ័រ​ការពារ​ជំងឺកូវីដ ​១៩​ ឡើយ និងបាន​ណែនាំ​ឱស​ថស្ថាន​ទាំង ៨៦​ ទីតាំង​ មិន​ឲ្យមាន​ការ​ដាក់​លក់ បើមិន​មាន​ការ​អនុញ្ញាត និង​ទទួល​ស្គាល់​ពីក្រសួង​សុខា​ភិបាល»៕