កណ្តាល៖ រដ្ឋបាល​ខេត្ត​កណ្តាល​បាន​សម្រេច​ផ្អាក​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​នៅ​អង្គភាព​ច្រកចេញ​ចូល​តែ​មួយ​រយៈពេល​ប្រមាណ ១០ ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩។

រដ្ឋបាល​ខេត្ត​កណ្តាល​ បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​ចុះថ្ងៃទី ១ ខែ​កក្កដា​ថា៖ «អង្គភាព​ច្រកចេញ​ចូល​តែ​មួយ​ខេត្ត​កណ្តាល ផ្អាក​ដំណើរការ​ជា​បណ្តោះ​អាសន្ន​ក្នុង​ការ​ផ្តល់​សេវា​គ្រប់​ប្រភេទ ជូន​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំង​អស់ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ រហូត​ដល់​ថ្ងៃទី ១២ ខែ​ កក្កដា ឆ្នាំ ២០២១»។

ការ​ផ្អាក​ផ្តល់​សេវា​នេះ ដោយ​រដ្ឋបាល​ខេត្ត​ត្រូវ​ត្រួត​ពិនិត្យ​តាម​ដាន និង​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ទទួល​សេវា៕