ភ្នំពេញ៖ អគ្គិភ័យ​បាន​ឆាបឆេះ​បំផ្លាញ​ទាំង​ស្រុង​រោង​ចាំ​យាម​វិទ្យាល័យ​បឹងកេងកង ស្ថិតនៅ​ក្នុង​សង្កាត់​បឹងកេងកង​ ខណ្ឌ​បឹងកេងកង នៅ​ថ្ងៃទី ២ ខែ​កក្កដា ហើយ​ត្រូវ​បាន​ពន្លត់​អស់​ទៅ​វិញ បន្ទាប់​ពី​បាន​ឆាប​ឆេះ​អស់​ប្រមាណ ១០ នាទី​ក្រោយ​មក។

អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់​លើ​គេហទំព័រ​ថា៖ «នៅ​ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២១ វេលា​ម៉ោង ១៧ និង ១០ នាទី មាន​អគ្គិភ័យ​ឆាបឆេះ​រោងចាំ​យាម​វិទ្យាល័យ​បឹងកេងកង​មាន​ទំហំ ៤x៥ ម៉ែត្រ​ បំផ្លាញ​ទាំង​ស្រុង»។

អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជាក់​ថា៖ «ក្នុង​ហេតុ​ការណ៍​សមត្ថកិច្ច​ផ្នែក​អគ្គិភ័យ​បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ទាំង​ស្រុង​នៅ​វេលា​ម៉ោង ១៧ និង ២០ នាទី មិន​បង្ក​ឲ្យ​ឆេះ​រាលដាល​ប៉ះពាល់​ដល់​អគារ​សាលា​ឡើយ»។

ទោះ​យ៉ាង​ណា​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​អំពី​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ឆេះ​នេះ​ទេ៕