
រថយន្តដែលអភិបាលរងខេត្តកំពត យកទៅបញ្ចាំ។ រូបថត ហ្វេសប៊ុក
កំពត៖ លោក ហាស់ សុបិន្ត ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ ៤ ពីអភិបាលរងនៃគណៈអភិបាលខេត្តកំពត ត្រូវបានផ្ទេរមកឱ្យបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ បន្ទាប់ពីជាប់ពាក់ព័ន្ធយករថយន្តរបស់រដ្ឋកែស្លាកលេខយកទៅបញ្ចាំ។ នេះបើយោងតាមសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៤ ខែមិថុនា។
សេចក្តីសម្រេចដដែល ក៏ផ្ទេរភារកិច្ចលោក ចាន់ ថា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ ៥ ពីអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ទៅជាអភិបាលរងនៃគណៈអភិបាលខេត្តកំពត។
តាមលិខិតកិច្ចសន្យាបញ្ចាំរថយន្តឱ្យដឹងថា លោក ហាស់ សុបិន្ត ភេទប្រុស អាយុ ៣៩ ឆ្នាំ មកបញ្ចាំរថយន្ត ម៉ាក LEXUS LX 570 ឆ្នាំ ២០១២ ដែលមានស្លាកលេខ 2AB-7513 (រដ្ឋ 54-2-0999 ឱ្យទៅឈ្មោះ អេង អូន អាយុ ៤២ ឆ្នាំ ក្នុងតម្លៃ ៣ ម៉ឺនដុល្លារ ដោយឱ្យការប្រាក់ ៣% ក្នុងមួយខែ ដោយគិតចាប់ពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២០៕