ភ្នំពេញ៖ អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល​ជិត ៥ តោន ត្រូវ​បាន​មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ «ក.ប.ប.» នៃ​ក្រសួង​ពាណិជ្ជកម្ម​នាំ​យក​ទៅ​បំផ្លាញ​ចោល​នៅ​ទីលាន​ចាក់​សំរាម ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ការ​បំផ្លាញ​ចោល​នេះ ត្រូវ​បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ ដោយ​មាន​ការ​ឯកភាព​ពី​ស្ថាប័ន​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ និង​មាន​ការ​ចូលរួម​ពី​សមត្ថកិច្ច​នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ចកិច្ន ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ។

សារធាតុ​មេតាណុល​ទាំង​នេះ ត្រូវ​បាន​មន្រ្តី​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. ត្រួត​ពិនិត្យ​ឃើញ និង​រឹប​អូស​ពី​តាម​បណ្តា​ឃ្លាំង​ស្តុក និង​បណ្តា​ឱសថស្ថាន​នានា​ក្នុង​រាជធានី​ភ្នំពេញ៕