
ក្រុមគ្រូពេទ្យមកទទួលអ្នកជំងឺកូវីដ ដើម្បីយកទៅទទួលការព្យាបាល នាពេលកន្លងមក។ ហុង មិនា
ភ្នំពេញ៖ មនុស្សចំនួន ៣៦ នាក់ទៀតបានស្លាប់ ដោយសារជំងឺកូវីដ ១៩ ខណៈរកឃើញមានឆ្លងថ្មីចំនួន ៩៤៨ នាក់ និងអ្នកជាសះស្បើយមានចំនួន ៦១៥ នាក់។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ៣ ខែកក្កដានេះ បានឱ្យដឹងថា ករណីឆ្លងរកឃើញថ្មីនេះ គឺមានឆ្លងក្នុងសហគមន៍មានចំនួន ៩០៤ នាក់ និងអ្នកដំណើរពីបរទេសមានចំនួន ៤៤ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២១ នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ៥៣ ២៩៨ នាក់ អ្នកជាសះស្បើយសរុបមានចំនួន ៤៦ ១២៣ នាក់ និងអ្នកស្លាប់បានកើនឡើងរហូតដល់ចំនួន ៦៩៦ នាក់៕