កំ​ពតៈ គិត​ចាប់ពី​ថ្ងៃទី ៣ ខែកក្កដា ឈានដល់​ថ្ងៃទី ៤ នេះ មាន​ប្រជាពលរដ្ឋ​ចំនួន ៦ នាក់​ដែល​រស់នៅ​ក្នុងភូមិ​កោះ​ឈ្វាំង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច បាន​ស្លាប់​ដោយ​សង្ស័យ​ពុល​ស្រាស ខណៈ​អ្នក​ផ្សេងទៀត កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ។

លោក អូន ខន អភិបាល​ស្រុ​កំពង់ត្រាច ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២១ នេះ​ថា កាលពី​ម្សិលមិញ មាន​មនុស្ស​ស្លាប់ ៤ នាក់ និង ឈានដល់​ថ្ងៃទី ៤ ខែកក្កដា នេះ មាន​មនុស្ស ២ នាក់​ទៀត សរុប ៦ នាក់​ដែល​បាន​សា្ល​ប់​ដោយ​សង្ស័យ​ពាក់ព័ន្ធ​នឹងការ​​ផឹក​ស្រាស លក្ខណៈ​គ្រួសារ ។

លោក អូន ខន ថ្លែងថា៖ «ពួកគាត់​ជា​អ្នកនេសាទ​ត្រី ដែល​រស់នៅ​ក្នុង​តំបន់​ដាច់​ស្រ​យ៉ា​ល។ មុនដំបូង​ស្មានតែ​ពុល​ត្រី​កា​ម៉ុង ប៉ុន្តែ នៅពេល​សួរ​ម្នាក់ទៀត អត់​ហូប​ត្រី​កា​ម៉ុង​ផង​ម៉េច​បាន​ស្លាប់ វា​ពុល អ៊ីចឹង​ហើយ​យើង​សន្និដ្ឋានថា ពុល​ស្រា​»៕