កំពង់ស្ពឺៈ​យ៉ាងហោច​ណាស់​មាន​មនុស្ស​៩​នាក់​បានរង​របួស​ធ្ងន់​និង​ស្រាល​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​ក្រឡាប់​ធ្លាក់​ផ្លូវនៅ​លើ​ជម្រាល​ភ្នំគិរីរម្យ​ត្រង់​ចំណុច​យាយ​ម៉ៅ​បាំង​ដៃ ស្ថិត​ក្នុង​ភូមិ​ថ្មីឃុំ​ចំបក់ ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់​ស្ពឺ។នេះបើ​តាមអះអាង​របស់​មន្ត្រី​នគរ​បាល​ចរា​ចរណ៍​ស្រុក​ភ្នំ​ស្រួច​។

លោក​ ពៅ នឿន អធិកា​ររងស្រុកភ្នំ​ស្រួច​ទទួល​បន្ទុក​ផ្នែក​សណ្ដាប់​ធ្នាប់​ចរាចរណ៍ បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍នៅ​ថ្ងៃទី​៤​ ខែកក្កដា ឆ្នាំ​២០២១​ថា នៅ​ពេល​នេះ​ក្រុម​មន្ត្រី​ជំនាញ​កំពុង​ស្ទូច​រថយន្ត​ដែលបា​នក្រ​ឡាប់​ធ្លាក់​ផ្លូវ នោះ​យក​ទៅ​រក្សា​ទុកនៅ​អធិការ​ដ្ឋាន នគរបា​ល​ស្រុក​ភ្នំ​ស្រួច ដើម្បី​រង់​ចាំ​ដំណោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​។

លោក​បាន​ថ្លែង​ថា៖​«អ្នក​បើក​បរ និង​អ្ន​ករួមដំណើរ​ទាំង​អស់​នៅក្នុង​រថយន្ត​នោះ​គឺ​ជា​អ្នក​បម្រើកា​រងារជា​មួយ​គ្នានៅ​ក្រុម​ហ៊ុន​សម្អាង​ការ​លីលី​។ពួក​គេត្រូវ​បាន​សា​ច់ញាតិ​ជួយ​អន្តរា​គមន៍​ដឹកយក​ទៅ​ព្យា​បាល​នៅ​រាជ​ធានី​ភ្នំពេញ​»។​

​ជុំវិញ​ករណី​នេះ លោក​ហម ​លីលី ​ម្ចាស់​សម្អាង​ការ​លីលី ​ដែ​លអះអា​ងថា​ជាជនរ​ងគ្រោះ​ម្នាក់នៅ​ក្នុង​ហេតុ​ការ​ណ៍​គ្រោះ​ថ្នាក់​ចរាច​រណ៍​ខាង​លើ​នេះ ​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​ នៅពេល​នេះ រូប​គាត់​និង​ក្រុម​ការងា​រទាំងអ​ស់​ បាន​ធូរ​ស្រាល​ឡើង​វិញ​ហើយ​និង​បាន​ចា​កចេញ​ពីមន្ទីរ​ពេទ្យ​ទាំង​អស់​ហើយ​ក្រោយពី​ក្រុម​គ្រូពេទ្យ​បាន​ជួយ​លាង​និង​រំរបួស ​ព្រម​ទាំង​ចាក់​ថ្នាំ​ម្នាក់ ​​២-៣​ ម្ជុល​រួច​មក​។

លោក ​លីលី​ បាន​បញ្ជាក់​ថា៖​«ពួក​យើង​ទាំង​អស់​គ្នារង​របួស​ស្រាល​ទេ​គឺអ្នក​ខ្លះ​ពក​ក្បាលនិង​អ្នក​ខ្លះ​ទៀត​រលាត់​ដៃរលាត់​ជើង​បន្តិច​បន្ទួច​ប៉ុណ្ណោះ។​នៅ​ពេល​នេះពួក​យើង​បាន​ចេញ​ពីមន្ទីរ​ពេទ្យ​អស់​ហើយ»​។

បើតាម​លោក​ លីលី ​ករណី​គ្រោះ​ថ្នាក់​ចរាច​រណ៍​ខាងលើ​នេះ បាន​កើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី​៣ ​ខែកក្កដា ឆ្នាំ​២០២១ ​ដែល​ក្នុង​ខណៈ​នោះ​គាត់​និង​ក្រុម​ការងារ ​បាន​នាំ​គ្នា​ត្រឡប់​ពី​ដើរ​កម្សាន្ត​នៅ​រមណី​យ​ដ្ឋាន​គិរី​រម្យ តាម​មធ្យោ​បាយ​ធ្វើដំណើរ​រថ​យន្ត​ស្តា​រិច ​ដែល​បើក​បរ​ដោយ​ឈ្មោះ ​វីរៈ បុត្រ​ អាយុ ​៣០ ​ឆ្នាំ​។

លោក ​លីលី​ បាន​បន្ត​ថា ដោយ​សារ​មេឃភ្លៀ​ងផង​ និង​ស្ថាន​ភាព​ផ្លូ​វរ​អិល​ផង​នោះ បា​នធ្វើ​ឲ្យរថ​យន្ត​រេចង្កូត​ធ្លាក់​ផ្លូវ ហើយ​ក្រឡាប់​ប៉ះនិង​ដំថ្ម​បណ្ដាល​ឲ្យរ​ងការ​ខូច​ខាត​រថយន្ត​ ប៉ុន្តែម​នុស្ស​ទាំង​អ​ស់រ​ងរបួស​ស្រាល​។​

គិត​ចាប់ពី​ថ្ងៃទី​១​ ខែមករា ​ដល់​ថ្ងៃទី​ ៣ ខែក​កក្កដា ឆ្នាំ​ ២០២១ គ្រោះ​ថ្នាក់​ចរាច​រណ៍នៅទូ​ទាំងប្រ​ទេស​បាន​កើត​ឡើង ​១ ២៧៩ ​លើកប​ណ្តាលឲ្យ​មនុស្ស​ស្លា​ប់ចំនួ​ន ៧២២ ​នាក់ និ​ងរបួ​សចំនួន ​១ ៨១១ នា​​ក់ក្នុង​នោះរបួស​ធ្ងន់​ចំនួ​ន ១ ០​៦០ នាក់។

នេះ​បើតាម​ទិន្នន័​យ​ដែល​ទទួ​លបាន​ពី​មន្ត្រី​នាយក​ដ្ឋានន​គរបាល​ចរា​ចរណ៍និង​សណ្ដាប់​សាធា​រណៈនៃអគ្គ​ស្នង​​ការ​នគរ​បាល​ជាតិ​។​

លោក​ឧត្ត​មសេ​នីយ៍ឯក​ ឆាយ​ គឹមខឿន​ អ្នកនាំ​ពាក្យ​អគ្គ​ស្នង​ការដ្ឋា​ននគ​របា​លជាតិ​បានប្រាប់​ឲ្យដឹង​ថា រ​យៈ​ពេល ​១៨៤ ​ថ្ងៃ គិ​តចាប់​ពីថ្ងៃទី១ ​ខែមករា ដល់ថ្ងៃ​ទី ៣ ខែ​កក្កដា ឆ្នាំ ​២០២១ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅទូ​ទាំងប្រ​ទេស​បា​នកើ​តឡើង​ ១​ ២៧៩ ​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លា​ប់បាត់​បង់ជី​វិត​ចំនួន​ ៧២២ នាក់​ និងរ​បួស​ចំនួន ​១ ៨១១ ​នាក់ ​ក្នុ​ងនោះ​ធ្ងន់​ចំនួន ១ ០៦០​ នាក់​។

លោក​បាន​បន្តថា​ ចំពោះការអ​នុវត្ត​រឹតបន្តឹង​ច្បាប់ច​រាចរ​ណ៍​ក្នុង​រយៈពេល​១៨៤​ថ្ងៃនោះ ​មន្ត្រី​នគរ​បាល​​ចរា​ចរណ៍​បា​នឃា​ត់ចាប់​យានយ​ន្ត​ល្មើស​ច្បាប់​ច​រាចរ​ណ៍សរុ​បចំនួន​បាន ១០៨​ ២៣៩ គ្រឿង​ផងដែ​រ ក្នុង​នោះម៉ូ​តូចំនួន ៧៩ ៥​៧៤ គ្រឿ​ង និង​រថ​យន្តចំ​នួន ​២៨​ ៦៦៥ គ្រឿ​ង ក្នុ​ងនោះ​រថយ​ន្តតូ​ចមា​នចំនួន​ ២២ ១៧៥ គ្រឿង និងរ​ថយ​ន្តធំ មាន​ចំនួន ​៦ ៤៩០​ គ្រឿង៕​