កំពត/​កណ្តាលៈ ​ប្រជា​ពល​រដ្ឋ​ដែ​លបានស្លាប់ដោយសង្ស័យមកពីពុ​ល​ស្រា​នៅ​ភូមិ​កោះ​ឈ្វាំ​ង ឃុំស្វា​យទ​ងខាង​ត្បូង ស្រុ​កកំពង់​ត្រាច ខេត្ត​កំពត​ បាន​កើន​ដល់​ ១២ ​នាក់ ខណៈ​ប្រជាពលរ​ដ្ឋចំនួន ​៣ នា​ក់ ដែល​រស់ភូមិ​កោះ​ចូរាម ឃុំ​កោះ​ចូល​រាម ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល​ត្រូវ​បាន​សង្ស័យ​ពុល​ស្រា​ស្លាប់​ផងដែរ​។

លោក លន​ សុខា​ មេឃុំ​ស្វាយ​ទង​ខាង​ត្បូង​ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅថ្ងៃទី​ ៥ ​ខែ កក្កដា ​ឆ្នាំ ​២០២១ ​នេះ​ថា ​ព្រឹក​នេះ លោក​ទទួល​បាន​ដំណឹង​ថា​មាន​ពលរដ្ឋ​ចំនួន​៣នាក់​ទៀតបាន​ស្លាប់​ ដោយសារ​ពុល​ស្រា ដែល​កើនដល់​ ១២​ នាក់ ខណៈ​លោក​កំពុង​ឱ្យ​ក្រុម​ការងារ​ធ្វើ​កំណត់​ហេតុ​។

លោក​មេឃុំបាន​ថ្លែង​ថា៖ «មាន ៣ ​នាក់​ទៀត​ស្លាប់​យើង​កំពុង​ធ្វើ​កំណត់​ហេតុ ប៉ុន្តែឥ​ឡូវនេះ​ មិន​ទាន់​ចប់​នៅ​ឡើយ​ទេ»។​

ដោយ​ឡែកលោក ​ក្រាយ ​សាវឿន​ មេប៉ុស្តិ៍​ឃុំកោះ​ចូល​រាមបាន​ឱ្យដឹងដែរ​ថា ពលរដ្ឋ​ចំនួន​ ៣ នាក់ ​ដែលរស់​ក្នុងភូមិ​កោះ​ចូរាម ឃុំកោះ​ចូល​រាម ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល​បាន​ស្លាប់​ កាល​ពីថ្ងៃទី​ ៤ ​ខែ​កក្កដា ដោយ​សង្ស័យ​ពុល​ស្រា ​ហើយ​បាន​និង​កំពុង​ពិនិត្យ​សំណាក​។

លោក​បាន​បន្ត​ថា ជន​រងគ្រោះ​ទាំង​ ៣​ នាក់នេះ បាន​ហូប​ស្រា​នៅយប់​ថ្ងៃទី ៣​ ខែកក្កដា ដោយ​ពួក​គាត់ត្រូវ​បាន​អះអាង​ថា​ ជាអ្នក​ពិសា​ស្រា​ជា​អចិ​ន្ត្រៃយ៍​។

លោក​បាន​បញ្ជាក់​ថា​៖ «ខ្ញុំកំពុង​ធ្វើដំ​ណើរ​ជាមួយ​មន្ត្រី​ជំនាញ​ ដើម្បី​ទៅ​ពិនិត្យ​មើល​ស្រា​មិនទាន់​ដឹង​ថា យ៉ាង​ម៉េច​ទេ»​៕