ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឱ្យ​មន្ត្រី​ចេះ​សន្សំសំចៃ​ក្នុង​ការប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​រក​វីរុស​កូវីដ​ ១៩ ថែមទាំង​ចេះ​សន្សំសំចៃ​ថវិកា​ទុក សម្រាប់​ទិញ​ឧបករណ៍​តេស្ត​រហ័ស​នេះ​ដើម្បី​ប្រើប្រាស់​បន្តទៀត​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

លោក​ថ្លែងថា​៖ «​គ្រប់​ក្រសួង​ស្ថាប័ន​ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​ដោយ​សន្សំសំចៃ​ និង​ប្រើ​ថវិកា​សន្សំ​ដើម្បី​ទិញ​ឧបករណ៍​តេស្ត​រហ័ស​សម្រាប់​ប្រើប្រាស់​នៅក្នុង​សាមីក្រសួង​ស្ថាប័ន​»​។

ការថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​ក្នុងពេល​ដែល​លោក​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​តាម​ប្រព័ន្ធ​អនឡាញ (Zoom) នៅ​ថ្ងៃទី​ ៩ ខែកក្កដា​នេះ​។

លោក ហ៊ុន សែន ក៏​ប្រាប់​ឱ្យ​រដ្ឋបាលខេត្ត​នៅ​តាម​ព្រំដែន និង​អនុគណៈកម្មការ​គ្រប់គ្រង​ច្រកទ្វារ​ចេញ-ចូល​ប្រទេស និង​ការធ្វើ​ចត្តាឡីស័ក​ត្រូវ​យកចិត្ត​ទុកដាក់​ពង្រឹង​សមត្ថភាព​ការធ្វើ​ចត្តាឡីស័ក ចំពោះ​ពលករ​ និង​ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន​ចូល​កម្ពុជា​ឱ្យបាន​ហ្មត់ចត់​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​បំប្លែង​ថ្មី DELTA កុំឱ្យ​ចូល​មក​ក្នុង​សហគមន៍​។

លោក​ក៏បាន​ប្រាប់​ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ត្រូវអនុវត្ត​ការងារ​តាម​ប្រព័ន្ធ​អនឡាញ​ ដើម្បី​ធានា​រក្សា​ប្រក្រតីភាព​ការងារ​ និង​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩៕

វីដេអូ៖