ភ្នំពេញៈ ក្រសួង​សុខាភិបាល​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​ពី​នីតិវិធី និង​យន្តការ​ដាក់​ព្យាបាល​តាម​ផ្ទះ​ចំពោះ​អ្នកជំងឺ​កូវីដ ១៩ កម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា​សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ នេះ។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ល្ងាច​ថ្ងៃទី ១០ ខែកក្កដា​នេះ​បាន​ឲ្យ​ដឹងថា ក្រសួង​សុខាភិបាល​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី ១២ ខែ​កក្កដា វេលា​ម៉ោង ៩ ព្រឹក​នៅ​សាលា​រាជធានី​ភ្នំពេញ (បន្ទប់​ប្រជុំ​ជាន់​ទី ២ អគារខ ) ក្នុង​គោលបំណង​ផ្សព្វផ្សាយ​នីតិវិធី និង​យន្តការ​ព្យាបាល​តាម​ផ្ទះ ចំពោះ​អ្នកជំងឺ​កូវីដ ១៩ កម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។

ក្រសួង​បញ្ជាក់ជូន​ថា សន្និសីទ​សារព័ត៌មាន​នេះ​នឹង​មាន​ការចូលរួម​ពី​លោក​វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោក​សាស្ត្រាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​លោក កើត ឆែ ​អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ៕